តៃវ៉ាន់៖ រោងចក្រមួយរបស់ Foxconn ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ភាគខាងជើងនៃប្រទេសចិន បានបញ្ឈប់ការផលិត iPhone 5C របស់ក្រុមហ៊ុន Apple ដោយក្នុងនោះតម្រូវឲ្យងាកមកផលិត iPhone 5S ឡើងវិញ ព្រោះថាវាពេញនិយមជាង iPhone 5C។
សារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានចុះផ្សាយនូវព័ត៌មានថ្មីចុងក្រោយរបស់ខ្លួនថា មានប្រភពដែលមិនបង្ហាញអត្តសញ្ញាណមួយបានបង្ហើបឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា iPhone 5C ត្រូវបានបញ្ឈប់ការផលិត។ ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Foxconn ដែលជាអ្នកទទួលផលិត iPhone 5C បានបញ្ឈប់ទៅតាមបញ្ជារបស់ Apple ព្រោះតែតម្រូវទាប។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលេចឮនូវព័ត៌មានបែបនេះ ប៉ុន្តែក្រុមហ៊ុន Apple និង Foxconn មិនបានចេញមុខបកស្រាយឡើយ៕

មតិយោបល់