ព័ត៌មានជាតិ

រន្ធត់! ដោយសារផ្លូវគ្មានភ្លើងបំភ្លឺ បុរសម្នាក់បើកកង់បីធ្លាក់ផ្លូវចូលលូទឹកស្អុយក្រោមស្ពាន កប់ស្លាប់ក្នុងភក់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកកង់បីតាមបណ្តោយផ្លូវ២១៧ លុះបានមកដល់ចំណុចផ្លូវក្បែររោងចក្រផលិតស្រាបៀរកម្ពុជា ត្រង់ចំណុចផ្លូវកោងនិងគ្មានភ្លើងបំភ្លឺ រួមទាំងសញ្ញាសម្គាល់នោះ ក៏ជ្រុលចង្កូតបើកធ្លាក់ផ្លូវ ចូលក្នុងលូទឹកស្អុយ ខាងក្រោមស្ពាន បណ្តាលឲ្យបុរសម្នាក់បើកបរម៉ូតូកង់បី ត្រូវកប់ក្នុងភក់ទឹកស្អុយ អស់រយៈពេលជាច្រើនម៉ោងទម្រាំជួយសង្គ្រោះឡើងមកលើគោកវិញបាន គឺដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែររោងចក្រផលិតស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ឯក យ៉ាំ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាអ្នករត់កង់បី និងជាសមាជិកសមាគមរួមគ្នាអភិវឌ្ឍកម្ពុជា មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ដោយបានបើករម៉កកង់បីពាក់ស្លាកលេខ ភ្នំពេញ 1AM-6251។

ព័ត៌មានលម្អិត យើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់