ព័ត៌មានជាតិ

ធ្លាក់​ខ្លួនជា​ខ្ញុំ​កញ្ជះ​គេ​​ដោយសារ​តែ​ល្បែង​

ស្ត្រី​ម្នាក់​ដែល​ធ្លាប់​តែ​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា បែរជា​ធ្លាក់​ខ្លួន​ក្លាយទៅជា​កម្មករ​បោសសម្អាត​ផ្ទះ​ឲ្យគេ​ទៅវិញ​ដោយសារ​តែ​ញៀន​និង​ល្បែង នេះ​បើ​តាម​ការ​ឲ្យដឹងពី yourjewishnews ។ ស្ត្រី​រូប​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Ho Shu Wan រស់នៅ​ក្នុង​តំបន់ Quarry Bay នៃ​ទីក្រុង ហុងកុង ធ្លាប់​ជា​ម្ចាស់​កម្ម​សិទ្ធ​អាគារ​ផ្ទះល្វែង​ធំៗ​បី​កន្លែង​ដែល​ជា​កេរិ៍មរតក​បន្ស​ល់ពី​ឪពុក​របស់​នាង​។ តែ​គួរឲ្យ​សោកស្តាយ​អ្វីៗ​របស់​នាង​ត្រូវ​បាត់បង់​អស់​ដោយសារ​តែ​ល្បែង ពេល​ដែល​កំពុង​តែ​ចាញ់​នាង​បាន​ខ្ចីប្រាក់​ឥនទាន​យ៉ាង​ច្រើន​ថែមទៀត​។ ក្រោយ​ពី​ធ្លាក់ខ្លួន​នាង​បាន​ចាកចេញ​ពី​ផ្ទះ​ដោយ​គ្មាន​អ្វី​មក​ជាមួយ និង​ត្រូវបាន​បង្ខំ​ឲ្យធ្វើ​ការងារពីរ​ផ្នែក​ដើម្បី​ផ្គត់ផ្គង​ជីវភាព​របស់​ខ្លួន ព្រមទាំង​មាន​នាទី​ថែរក្សា​ប្តី និង​កូន​របស់​នាង​បី​នាក់​ថែមទៀត​។ ប្តី​របស់​នាង​អត់​ការងារ​ធ្វើ​ដោយសារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ដូច្នេះ​គាត់​គឺ​មិន​អាច​រួមចំណែក​ដល់​ការស្វែងរក​ប្រាក់ចំណូល​ដើម្បី​គ្រួសារ​ឡើយ​។ ដោយសារ​តែ​កាលៈទេសៈ​បង្ខំ​នាង​បាន​ទៅ​ធ្វើការ​ជា​អ្នកបម្រើ​នៅ​ក្នុងផ្ទះ​អ្នក​មាន​ម្នាក់​ដើម្បី​យកប្រាក់​ចិញ្ចឹមជីវិត និង​គ្រួសារ​៕​
rich_woman
ទស្សនាវីដេអូ ដែលស្តែង​ចេញពីសកម្មភាព​អ្នក​មាន​ក្លាយជា​អ្នកក្រខាងលើ​៖

មតិយោបល់