ព័ត៌មានជាតិ

ព្យុះ​ស៊ីក្លូន​ទៅដល់​អ៊ីតាលី​សម្លាប់​មនុស្ស 17 នាក់​

​ទីក្រុង​រ៉ូម​៖​អជ្ញាធរ​នៃ​ប្រទេស​អ៊ីតាលី​បាន​និយាយ​ឲ្យដឹងថា​មនុស្ស​យ៉ាង​ហោច​ណាស់ 17 នាក់​ដែល​បាន​ស្លាប់​នៅ​អ៊ីតាលី​ដោយសារ​ទឹកជំនន់​និង​ការបាក់​រលំ​ផ្ទះសម្បែង​ជាច្រើន​រយ​ខ្នង​ដែល​បង្ក​ឡើង​ពី​ព្យុះ​ស៊ីក្លូន​មួយ​ដែល​បាន​បោកបក់​មក​ប៉ះ​ចំ​កោះ Sardinia របស់​ប្រទេស​អ៊ីតាលី​។​
131119-sardinia-4a.photoblog600
​រដ្ឋាភិបាល​អ៊ីតាលី​បានប្រកាស​កម្រិត​អាសន្ន​ក្រោយពេល​ព្យុះ​ស៊ីក្លូន​ដែល​មានឈ្មោះ Cleopatra ដែល​មាន​កម្រិត​ទឹកភ្លៀង​ដល់​ទៅ 450 mm ក្នុង​មួយ​ម៉ោង​ហើយ​វា​បាន​ធ្វើឲ្យ​ច្រាំង​នៃ​ទន្លេ​បាក់ហើយ​ទឹក​ឡើង​និង​ហូរ​នាំ​ឡាន​និង​ផ្ទះ​ប្រជាជន​ជាច្រើន​ទៀត​នៅ​កោះ Saridinia មួយ​នេះ​។​លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បានប្រកាសថា​នេះ​សោកនាដកម្ម​ដ៏​អាក្រក់​របស់​ប្រទេស​ខ្លួន​។​

​ការប្រកាសអាសន្ន​របស់​រដ្ឋាភិបាល​នឹង​អនុញ្ញាតិឲ្យ​មាន​ការប្រើប្រាស់​ក្រុម​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ដើម្បី​បញ្ជូន​ទៅកាន់​កន្លែង​ដែល​រងគ្រោះ​ដោយសារ​តែ​ភក់​ដែល​បាន​ជាប់គាំង​ស្ទើរតែ​អ្វីៗ​គ្រប់យ៉ាង​នៅលើ​កោះ​នេះ​៕
​ប្រភព​៖ worldnews.nbcnews​

មតិយោបល់