ព័ត៌មានជាតិ

ស្ពាន​ប៉ាលេ​មួយរង​ការរិះគន់​ថា​ដាក់គ្មាន​ស្តង់ដា បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ រឺ​សិស្សានុសិស្ស ដែល​ឆ្លងកាត់ ស្ទើរតែ​ព្រលឹងចុងសក់​

ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ បាន​ធ្វើ​ការរិៈគន់ ចំៗ​ដល់ អជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដែល​មាន​ជំនាញ​ផ្នែក​ស្ពាន​/​ផ្លួវ មេត្តា​ជួយ​មើល​ស្ពាន​ប៉ាលេ​មួយកន្លែង កំពង់តែ​បាក់ស្រុត ព្រោះ​ធ្វើ​អត់​ស្តង់ដា ស្ថិតក្នុង​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ផ្លួវ​ចូល​សាលា​បឋមសិក្សា ស ខេង អូរ​តា​វ៉ៅ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស ដែល​ឆ្លងកាត់​ទៅ​សាលារៀន មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​តា​វ៉ៅ បានឲ្យដឹងថា​៖ ស្ពាន​មួយ​កន្លែង​ដែល​ដាក់​តាម​ផ្លួវ​ចូល​ទៅ​សាលា​បឋមសិក្សា ស ខេង អូរ​តា​វ៉ៅ ដែល​មាន​ចំងាយ​ពី​ផ្លួវ​ចាក់​កៅស៊ូ​៣៥០​ម៉ែត្រ កំពុង​បាក់ស្រុត​បង្ក​ឲ្យមាន​ការព្រួយបារម្ភ ចំពោះ​អ្នក​ឆ្លងកាត់ ពិសេស​ក្មេងៗ​ដែល​ជា​សិស្សានុសិស្ស ។ ប្រភព​បញ្ជាក់ថា​៖ នៅ​ចំនុច​ស្ពាន​នេះ កាលពី​មុន​គេ​ដាក់លូ​ប្រអប់ តែ​ដោយសារ​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​កន្លងទៅ ទើប​ធ្វើឲ្យ​ប្រព័ន្ធ​លូ​នៅទីនេះ​ហូរ​ចាក់​ទៅ​ក្រោម​អស់ ខូច​ខាត់​ទាំងស្រុង ជា​ហេតុ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់ ប៉ុន្តែ​នៅ​មុន​ខែ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ស្រាប់តែ​មន្ទីរជំនាញ​ខាង​សាធារណៈការ​ខេត្ត ដឹក​ស្ពាន​ប៉ាលេ​យកមកដាក់ ដើម្បី​ត​ភ្ជាប់​ផ្លួវ តែ​ពុំ​មាន​ចាក់សាប​ជើង​ក្រោម​ស្ពាន​នោះទេ ដោយ​ដាក់ឲ្យ​តែ​រួច​ពី​ដៃ គ្រាន់តែ​ធ្វើដំណើរ​បាន ។ ប្រភព​បន្តទៀតថា​៖ ក្រោយមក​ក៏​មាន​ទឹក​ហូរ​ខ្លាំង បង្ក​ឲ្យ​អាចម៏ដី​នៅ​ចំហៀង​អូរ ហូរ​ធ្លាក់ចុះ​បន្តិច​ម្តងៗ ចំណែក​ស្ពាន​បាន​បាក់ស្រុត ស្ទើរតែ​ក្លាយជា​អក្សរ​វី ធ្វើឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការឆ្លងកាត់ ,​ហើយ​ស្ពាន​មួយ​នេះ មាន​សារៈសំខាន់​ណាស់​សំរាប់​ពួកគាត់ ព្រោះ​ការធ្វើដំណើរ​ទៅមក ពិសេស​សិស្សានុសិស្ស ឆ្លង​ទៅ​សាលារៀន ។ ប្រភព​បន្តថា នៅ​ចំនុច​ស្ពាន​នេះ ពួកគាត់​បាន​ធ្វើ​លិខិត​ស្នើរ​ទៅ​អជ្ញាធរ​ពី​ទៅ​បី​ដង​ហើយ ប៉ុន្តែ​ពុំ​មាន​ឃើញ​អជ្ញាធ​រណា​ម្នាក់​អើ​រពើរ​ឡើយ , ពួកគាត់​បាន​សំណូមពរ ឲ្យ​អជ្ញាធរខេត្ត មេត្តា​ជួយ​ធ្វើ​ស្ពាន​មួយ​កន្លែង​នេះ​ឲ្យ​ពួកគាត់​ផង ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​កូនចៅ​ពួកគាត់​ឆ្លងទៅ​សាលារៀន ដើម្បី​សិក្សា ហើយ​ណាមួយ​ពុំ​មាន​ផ្លួវ​ណា​ចេញចូល​នោះ​ទា គឺមាន​តែ​មួយ​ខ្សែរ​នេះ ។​

​ចំណែក​លោក សុខ រី មេ​ភូមិ​អូរ​តា​វ៉ៅ បានឲ្យដឹងតា​មទូរស័​ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ​ថា​៖ ស្ពាន​មួយ​កន្លែង​នេះ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ក្មេងៗ​ដែល​ជា​សិស្សសាលា , ហើយ​លោក​ក៏បាន ធ្វើ​ពាក្យ​ស្នើរ​សុំ​ទៅ​សាលាខេត្ត ម្តង​ទៅ​ពីរ​ដង​រួចមកហើយ ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប​នោះទេ ។ លោក​ក៏​បាន​សំណូមពរ ឲ្យ​អជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ធ្វើ​ស្ពាន​នេះ​ផង ណាមួយ​ជិត​ដល់​ខែ​ដែល​កូនសិស្ស​ចូលរៀន​ហើយ ៕

2014-09-05_204656

មតិយោបល់