ដោយយោងទៅតាមការស្ទាបស្ទង់និងការធ្វើការស្រាវជ្រាវនាពេលថ្មីៗនេះបានឲ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិ Pudong របស់ទីក្រុងសៀងហៃគឺជាអាកាសយានដ្ឋានមួយគត់ដែលធ្វើការត្រួតពិនិត្យទិដ្ឋាការលឿនបំផុតនៅក្នុងចំណោមអាកាសយានដ្ឋានធំៗនិងមមាញឹកនៅលើលោក។
ក្រុមអ្នកតំណាងផ្នែកពាណិជ្ជកម្មនៃគណៈកម្មាការអាកាសយានដ្ឋានអន្តរជាតិមួយបានធ្វើតេស្តទៅលើអាកាសយានដ្ឋានចំនួន 100 កន្លែងដែលមានចរាចរណ៍ច្រើនបំផុតជុំវិញពិភពលោកនៅក្នុងរយៈពេល៩ខែបានឲ្យឃើញតួលេខនៃចំនួននៃអ្នកដំណើរដែលបានធ្វើការត្រួតពិនិត្យទិដ្ឋាការនៃអាកាសយានដ្ឋានអន្តរជាតិ Pudong មានល្បឿនលឿនជាងគេបង្អស់គីអាចធ្វើបានទៅដល់ពី 70 ទៅ 90 អ្នកដំណើរក្នុងមួយនាទី។
គួរបញ្ជាក់ផងដែរថាអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងដែលធ្លាប់ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 2 បានធ្លាក់មកលេខ 3 នៅក្នុងឆ្នាំនេះហើយប្តូរជំនួសដោយអាកាសយានដ្ឋានអន្តរជាតិ Seoul Incheon របស់ប្រទេសកូរ៉េវិញ៕
មតិយោបល់