តាមប្រភពព័ត៌មាន បរទេសនានា បានឲ្យដឹងថា សត្វចម្លែកមួយនៅក្នុងចំណោមសត្វចម្លែក ៦០ ប្រភេទត្រូវបានរកឃើញក្នុងអំឡុងពេលសិក្សា មានរយៈពេល ៣ សប្តហ៍ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard ។ ជាមួយនឹងរូបរាងចម្លែកថ្មីនៃប្រភេទសត្វល្អិតដែលមានរូបរាងដូចជាកណ្តូបនេះ ត្រូវបង្ខំឲ្យអ្នកវិទ្យាសស្ត្រធ្វើការសិក្សាបន្ថែម។ សត្វចម្លែកដែលមានរាងកាយពណ៌លឿង លាយទឹកក្រូចនេះមានប្រវែង ៧ មីលីម៉ែត្រ ប៉ុន្តែនៅខាងក្រោយរបស់វាមានដុះសក់ចេញមក។
តាមរបាយការណ៍ឲ្យដឹងថាសត្វចម្លែកនេះត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក នៅក្នុងតំបន់ព្រៃត្រូពិច នៃទ្វីបអាមេរិកខាងត្បូង។ ផ្អែកទៅលើរូបរាងនិងលក្ខណៈនៃសកម្មភាពរបស់វា អ្នកវិទ្យាសាស្ត្របាននិយាយថាសត្វលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រភេទសត្វដង្កូវមេអំបៅ។ នៅក្នុងកំឡុងពេលនិយាយរបស់លោកសាស្ត្រាចារ្យ Trond Larsen នៃសាកលវិទ្យាល័យ New Jersey សហរដ្ឋអាមេរិកបាននិយាយថា គាត់បានចំណាយពេលជាច្រើនម៉ោងដើម្បីស្រាវជ្រាវពីជំនាញរបស់ប្រភេទសត្វចម្លែកសម្រាប់ធ្វើការប្រៀបធៀបគ្នា។
ជាចុងក្រោយគាត់អាចសន្មត់បានថាសត្វល្អិតនេះអាចទាក់ទងនឹងសត្វបួយប្រភេទក្នុងចំណោម ១៦ ប្រភេទដែលបានធ្វើការស្រាវជ្រាវ ហើយសត្វ ៤ ប្រភេទនោះមានដូចជា Dictyopharidae, Nogodinidae, Lophopidae ឬ Tropiduchidae ដែលវាអាចជាកូនសត្តមួយប្រភេទក្នុងចំណោមសត្វទាំង ៤ នេះ៕

មតិយោបល់