ព័ត៌មានជាតិ

ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​ចិន កើនឡើង​ខ្ពស់​នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា វិនិយោគ​ផ្ទាល់​បរទេស នៅក្នុង​រយៈពេល ១០​ខែ​ដំបូង បាន​កើនឡើង ៥,៧៧​ភាគរយ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ៩៧​ពាន់​លាន​ដុល្លារ ដោយ​គិត​ចាប់ពី​ខែ​មករា ដល់​តុលា​។​
China
​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា នៅក្នុង​ខែ​តុលា​តែមួយ វិនិយោគ​ផ្ទាល់​បរទេស​បាន​កើនឡើង ១,២៤​ភាគរយ ដល់ ៨,៤២​ពាន់​លាន​ដុល្លារ​អាមេរិក ។​
​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​និយាយថា ក្នុង​រយៈពេល ១០​ខែ​ដំបូង នៃ​ឆ្នាំ​២០១៣ ការវិនិយោគ​នៅ​ប្រទេស​ចិន​ពី​សំណាក់​ប្រទេស​អាស៊ី​ទាំង​១០ និង​ប្រទេស​ក្នុង​តំបន់​សភាព​អឺរ៉ុប រួម​ទាំង​អាមេរិក​បាន​រក្សា​នូវ​កំណើន​ឆាប់រហ័ស​។​

​ទីក្រុង​ហុងកុង តៃវ៉ាន់ ជប៉ុន ថៃ និង​សិង្ហ​បុរី ជា​ផ្នែក​មួយ​របស់ ប្រទេស​ទាំង ១០​នៅ​អាស៊ី ដែល​មាន​ទំហំ​នៃ​ការវិនិយោគ​មកលើ​ប្រទេស​ចិន​ច្រើនជាងគេ​។ ចំណែក​វិនិយោគ​ផ្ទាល់​បរទេស​ពី​តំបន់​ទាំងនោះ​បាន​កើនឡើង ៧,១៨%​ដល់​៨៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ខែតុលា​ឆ្នាំនេះ​៕​

មតិយោបល់