ព័ត៌មានជាតិ

ស្លាប់​អ្នក​ទេសចរណ៍​ជនជាតិ 5 នាក់​នៅ​កោះ​បាលី​

​កោះ​បាលី​៖​អ្នកដំណើរ​ជនជាតិ​ចិន 5 នាក់​នៅក្នុង​អ្នកដំណើរ​ទេសចរ 7 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឡានក្រុង​ចូល​ជ្រលង​ភ្នំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅពេលដែល​ឡានក្រុង​កំពុងធ្វើដំណើរ​នៅ​តាម​រមណីយដ្ឋាន​នៃ​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

​មនុស្ស 8 នាក់​ផ្សេង​ទៀត​ដែល​បាន​រួច​រស់​ជីវិត​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះបាន​និយាយ​ឲ្យដឹងថា​នៅ​ពេល​ដែល​កំពុង​បើក​ឡាន​ឡើង​លើ​ភ្នំ​ម៉ាស៊ីនរថយន្ត​ភ្លាមៗ​បាន​រលត់​ហើយ​ក៏​រអិល​ថយ​ក្រោយ​មុនពេល​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​មាន​កំពស់​ប្រហែល 15 ម៉ែត្រ​។​

​ប៉ូលិស​និង​ទាហាន​បាន​ប្រើប្រាស់​ខ្សែរ​ពួរ​ដើម្បី​ចូល​ទៅ​ដល់​ឡានក្រុង​ដែល​បាន​ធ្លាក់​និង​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​មាន​ជីវិត​។​ឡានក្រុង​ដែល​ដឹក​អ្នកដំណើរ​ទេសចរណ៍​ជនជាតិ​ចិន 13 នាក់​បាន​ក្រឡាប់​ចូល​ជ្រលង​ភ្នំ​និង​សម្លាប់​អ្នកដំណើរ 5 នាក់​អ្នកបើកបរ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​និង​មគ្គុ​ទេស​ទេសចរណ៍​ជនជាតិឥ​ណ្ឌូ​នេ​ស៊ីម្នាក់​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Bali3_zps6d12ee82.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Bali1_zps96681e4c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Bali2_zps1091abb8.jpg

មតិយោបល់