ព័ត៌មានជាតិ

ល្បី​ថា iPad Air អេក្រង់ ១២​អ៊ីង​ចង់​គ្រោង​តំណែង MacBook Air

​ក្រុមហ៊ុន Apple បានបង្ហាញ iPad Air ដែល​ជំនាន់​ថ្មី​សន្លាង​របស់ iPad ព្រោះ​ថា​ឈ្មោះ “Air” មិន​ធ្លាប់​ត្រូវបាន​ប្រើ​ជាមួយ iPad និង iPhone នោះទេ​។​
​ថ្មីៗ​នេះ លេច​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ថា អនាគត iPad Air នឹង​មក​ជំនួស​តំណែង​របស់ MacBook Air ព្រោះថា​នៅពេល​នេះ ក្រុមហ៊ុន Apple និង Foxconn កំពុងតែ​ពិភាក្សាគ្នា​យ៉ាង​សម្ងាត់​បំផុត​ក្នុង​ការបង្កើត iPad Air ថ្មី​អេក្រង់​ទំហំ ១២,៩​អ៊ីង​។​
12_9_ipad_ipads_dark-800x450
​ប្រភព​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​លួច​បង្ហើប​ប្រាប់ថា ក្រុមហ៊ុន Apple ចង់​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​អា​រម្ម​ណ៌​ភ្ញាក់ផ្អើល និង​ប្លែក នៅ​ឆ្នាំ ២០១៤​។​
​ក្រោយ​ពី​លេច​ធ្លាយ​នូវ​ព័ត៌មាន​នេះ ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា iPad Air មិនអាច​ប្រៀប​ជាមួយនឹង MacBook Air បាន​នោះ​ទេ បើទោះបីជា​អេក្រង់​មាន​ទំហំ​ប៉ុនគ្នា​ក្ដី ព្រោះថា សមត្ថភាព MacBook Air ខ្ពស់ជាង iPad Air ឆ្ងាយ​ណាស់​។​

​នៅពេលនេះ យើង​មិន​អាច​សន្និដ្ឋានបាន​នោះទេ គឺមាន​តែ​រងចាំ​តាមដាន​តទៅ​ទៀត​ចំពោះ​ព័ត៌មាន​នេះ ហើយ​បើសិនជា​ទទួលបាន​ព័ត៌មាន​ថ្មី ដំណឹង នឹង​ចុះផ្សាយ​ចែក​ជូន​ជា​ព័ត៌មាន ដូច្នេះ​សូម​រងចាំ​ទាំងអស់គ្នា​៕​

មតិយោបល់