សំណួរសួរថានៅពេលមនុស្សម្នាក់ដែលត្រូវបានគេដាក់គុកអស់រយពេល 25 ឆ្នាំនឹងត្រឡប់មកក្រៅវិញជប់លៀងជាមួយនឹងម្ហូបប្រភេទណានោះ បុរសម្នាក់ដែលមានឈ្មោះថា Derrick Deacon ជាបុរសម្នាក់ដែលគ្រប់គ្នាបានដឹងថាគាត់ត្រូវបានតុលាការកាត់ទោសច្រឡំហើយបានជាប់ទោសប្រមាណ 25 ឆ្នាំនិងត្រូវបានដោះលែងវិញកាលពីថ្ងៃច័ន្ទនេះដោយគាត់បានសម្រេចចិត្តជ្រើសយកទឺកក្រូចនិងហូបសាច់មាន់ជាមួយនឹងម្ទេសជាមួយគ្រួសារនិងមិត្តភ័ក្តរបស់គាត់។
Deacon អាយុប្រមាណជា 58 ឆ្នាំត្រូវបានដាក់ទោសឲ្យជាប់គុកកាលពីឆ្នាំ 1989 ពីបទសម្លាប់ក្មេងស្រីម្នាក់អាយុ 16 ឆ្នាំនៅក្នុងទីក្រុង Brooklyn ។គាត់ត្រូវបានតុលាការហៅឡើងសវនាការសាជាថ្មីកាលពីឆ្នាំទៅនៅក្រោយពេលក្រុម FBI បានបើកការស៊ើបអង្កេតរកឃើញជនល្មើសពិតប្រាកដមិនមែនជារូបគាត់ហើយនៅពេលដែលសាក្សីផ្សេងទៀតបានដកពាក្យបណ្តឹងវិញដែរ។តុលាការបានបើកសវនាការសាជាថ្មីនាថ្ងៃច័ន្ទនេះហើយតុលាការបានដំណើរការកាត់ក្តីត្រឹមតែរយពេល 9 នាទីប៉ុណ្ណោះសម្រេចដោះលែងឲ្យលោក Deacon រូចខ្លួនពីបទចោទប្រកាន់កាលពី 25 ឆ្នាំមុន៕
https://i1272.photobucket.com/albums/y389/domneng/Ailya/deacon_zps93214908.jpg
មតិយោបល់