ព័ត៌មានជាតិ

Mario Balotelli បដិសេធ​មិនបាន​សំឡឹង​ក្លិបថ្មីឡើយ​

ខ្សែប្រយុទ្ធ Mario Balotelli របស់ក្លិបបាល់ទាត់ AC Milan បាន​បដិសេធពាកយចចាម​អារាម​​ថា​ខ្លួននឹង​​ចាកចេញពីក្លិប​​ AC Milan ។​
​ថ្មីៗនេះតាមរបាយការណ៍ព័ត៌មាន ​​​ចុង​​ក្រោយនេះ​បាន​ឲ្យដឹងថា កីឡាករ Balotelli កំពុងសំឡឹងមើលក្លិបថ្មី​ ​​ខណ:ដែលបាន​ចាកចេញពីក្លិបចាស់ Manchester City កាលពីខែ មករា​កន្លងទៅនេះ​។​

​ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Balotelli បានទទូច​ឲ្យដឹងថា ​គាត់ពិតជា​សប្បាយរីករាយខ្លាំងណាស់ នៅ San Siro ​ជាមួយនឹង​អនាគត់យូរអង្វែង​របស់គាត់​។
Mario Balotelli
កីឡាករ Balotelli បានប្រាប់ដល់ សារព័ត៌មាន Sky Sport ឲ្យដឹងថា “ដូច​ខ្ញុំ​​និយាយកាលពីមុនចឹង ខ្ញុំមិនបានសំឡឹងមើល​ក្លិបផ្សេងឡើយ សម្រាប់អនាគត់របស់ខ្លួន​” ។​ លោកបានបន្ថែមទៀតថា ​​​អ្វីដែលខ្លួនគិតនៅពេលនេះ ធ្វើយ៉ាងណា​ជួយជ្រោមជ្រែងក្លិប ឲ្យរីករាលដាលទៅមុខ ​ក្នុង​ចំណោម​ប្រកួតនានា ដែលកំពុងរងចាំ​។​

បញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ កន្លងទៅ ក្លិប AC Milan ​ត្រឹមតែស្មើ ជាមួយនឹង ក្លិប Genoa ក្នុងលទ្ធផល ១-១ ​ខណ:ដែល​លទ្ធផល​ឈ្នះបែរជា​បរាជ័យ​ក្រោមថ្វីជើង​ស៊ុតប៉េណ័លទី របស់ Mario Balotelli ៕​

មតិយោបល់