មីយ៉ាន់ម៉ា៖ កាសែតចេញផ្សាយប្រចាំសប្ដាហ៍ មីយ៉ាន់ម៉ាថាម បានចុះផ្សាយថា ការនាំចេញសំលៀកបំពាក់របស់ ប្រទេសមីយ៉ាន់ម៉ា បានកើនឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ប្រទេសមួយនេះចូលទៅក្នុងប្រព័ន្ធអនុគ្រោះពន្ធ កាលពីខែ មេសា កន្លងមក ដោយបើកចំហទីផ្សារអឺរ៉ុប។
កាសែតខាងលើបានបន្តទៀតថា សមាជិកសមាគមក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ មីយ៉ាន់ម៉ា លោក U Aung Myint បាននិយាយថា មីយ៉ាន់ម៉ា បាននាំចេញសំលៀកបំពាក់សរុប ដែលគិតជាទឹកប្រាក់ចំនួន ៤០០ លានដុល្លារអាមេរិកចាប់ពីខែឧសភា ដល់កក្កដា។
កំណើននៃការនាំចេញយ៉ាងឆាប់រហ័សនេះ ជាចំណែកមួយដែលជំរុញផងដែរ ដោយសារបញ្ហាដែលកើតមានក្នុងប្រទេសជាគូប្រកួតប្រជែងក្នុងតំបន់។នេះបើយោងតាមសម្ដីរបស់លោក U Aung Myint៕
ព័ត៌មានជាតិ
មតិយោបល់