ព័ត៌មានជាតិ

ដំណើរ​ដ៏​លំបាក​របស់​បុរស​រក​ស៊ី​លក់ខ្លួន​ដោយ​តែង​ជា​ស្រី​ក្នុង​ប្រទេស​ប៉េ​រ៉ូ​

ប៉េ​រ៉ូ​៖​ចាប់ពី​ម៉ោង ៣ រសៀល Robes និង មិត្តភក្តិ​របស់​គេ ចាប់ផ្តើម​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​រាត្រី​ដ៏​វែងឆ្ងាយ​របស់​ពួកគេ​។​ដោយ​ក្នុង​នោះ​ពួកគេ​បាន​រៀបចំ ការតុបតែង​មុខ ធ្វើ​សក់ និង​ជួយ​ស្លៀកពាក់​ឲ្យ​គ្នា​ទៅវិញ ទៅមក តាម​តែ​លទ្ធភាព​ធ្វើទៅបាន​។​

​ដំណើរ Robes និង​មិត្តភក្តិ​ដែល​ជា​ខ្ទើយ​ដូចគ្នា ដោយ​ត្រូវ​ឈរ តាមផ្លូវ ដើម្បី​លក់​ខ្លួន ពី​ក្បាលល្ងាច​រហូតដល់​ម៉ោង ៩ ជា​ពេលវេលា​ដែល​អ្នកត្រូវការ​ផ្លូវភេទ​មាន​តិចតួច​បំផុត​។ ចាប់ពី​ម៉ោង ១២ រហូត​ដល់​ម៉ោ ៣ រំលង​អធ្រាត្រ ជា​ពេលវេលា ដែល​មនុស្ស​ជាច្រើន ចាប់ផ្តើម​កក្រើក​អារម្មណ៍ ត្រូវការ​ដៃគូ​ដើម្បី​រួមរ័ក ដោយ​អតិ​ជន ដែល​ត្រូវការ​ពួកគេ អាច​ជិះ​យឺតៗ​ក្នុង​ក្រុង និង​សំឡឹង​ភ្នែក​មើល បុរស​រកស៊ី​ពេស្យាចារ និង​ធ្វើការ​ចរចារ​តម្លៃ ។​
gay
Robes បាន​និយាយថា រៀងរាល់​យប់ គេ​អាច​រក​អតិថិជន​បាន ចាប់ពី ២ ទៅ ៣ នាក់ នឹង​ម្នាក់​អាច​ទទួល​បាន​តម្លៃ​ពី ១,៥ ដុល្លារ ដល់ ៤,៥ ដុល្លារ ក្នុង​ម្នាក់ ដែល​ជា​តម្លៃ​មួយ​ដ៏​ថោក​បំផុត តែ​បើសិនជា​មាន​រថយន្ត​ទំនើប​មក​ទាក់​ខ្លួន នោះ គេ​នឹង​អាច​បាន​តម្លៃ​ខ្ពស់​ទៅ​តាម​នោះ​។ ដោយ​ទាក់ទិន​រឿង​ស្រោមអនាម័យ ដែល​ផ្តល់ឲ្យ​ភ្ញៀវ​វិញ គាត់​តែងតែ​ទៅ​យក​នៅ​គ្លីនិក ដែល​គាត់​ត្រួតពិនិត្យ​សុខភាព​ជា​រៀងរាល់ខែ ។​

​បញ្ជាក់​ផង​ដែរ​ថា Robes ជា​ជនជាតិ​ប៉េ​រ៉ូ ក្នុង​ទីក្រុង Iquitos ដោយ​ក្លាយជា​ប្រុស​លក់​ខ្លួន និង​ប្រែក្លាយ​ជា​មនុស្ស​ស្រី តាំងតែ​ពី​ខ្លួន​នៅ​អាយុ ១២ ឆ្នាំ ខណៈ​ដែល​ដែល​ខ្លួន​កំពុង​រៀន​នៅ​អនុវិទ្យាល័យ​ដោយសារ​តែ​បញ្ហា​គ្រួសារ​ក្រលំបាក​៕

មតិយោបល់