ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​សិច​ជប៉ុន​នាង Ai Haneda ល្បី​ថា​មក​រកស៊ី​ផ្លូវភេទ​នៅ​តៃវ៉ាន់ ១​ម៉ោង ២៣៦៤ ដុល្លារ

​តារា​សម្តែង និង​តួ​សិច​ដ៏​ល្បី​ក្នុង​ប្រទេស​ជប៉ុន​នាង Ai Haneda ដោយ​ថ្មីៗ​នេះ កាសែត​នៅក្នុង​ប្រទេស​តៃវ៉ាន់ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ស្រី​ស្រស់​ដែល​ជា​តួ​សិច​ដ៏​មាន​ប្រជាប្រិយភាព​របស់​ជប៉ុន កំពុងតែ​រុក​ទន្ទ្រាន និង​បង្ក​ឲ្យមាន​បញ្ហា​នៅ​តៃវ៉ាន់ ដែល​ធ្វើឲ្យ​ប៉ូលិស​ក្នុង​តំបន់​ឈឺក្បាល​។​

​តាម​របាយការណ៍​កាល​ពី​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា នេះ បាន​ផ្ញើរ​សារ និង ខ​ល​ដោយ​ក្នុង​នោះ​បាន​និយាយថា តារា​សម្តែង​លំដាប់​ទី ៣ របស់​ជប៉ុន នាង Ai Haneda នឹង​មក​កាន់ Taoyuan ទីក្រុង តៃប៉ិ នៅក្នុង​សប្តាហ៍​នេះ ប្រសិនបើ​អ្នក​ចង់​ជួប​នាង ។ ក្នុង​សារ​ដែល​បាន​ផ្តល់ឲ្យ​តាមរយៈ​ទូរស័ព្ទ ក៏បាន​ផ្តល់​ពី​តម្លៃ ដោយ​ជួប​នាង ក្នុង​លក្ខណៈ​រួមភេទ ១ ម៉ោង តម្លៃ ១៤ ៤០០ យន់ ប្រហែល ២៣៦៤ ដុល្លារ ។ ប្រភព​ដដែល​បាន​បន្តទៀតថា មិន​ត្រឹមតែ​មាន​តារា​សម្តែង ដ៏​ល្បីឈ្មោះ នេះ​នោះ​ទេ នៅ​មាន​តារា​ផ្សេង​ទៀត​ផង​ដែរ​។ ប្រភព​ខាងលើ​បន្ថែមថា សម្រាប់​សេវាកម្ម បុរសៗ ដែល​ចង់​ចំណាយ​លុយ​រួមរ័ក​ជាមួយ​នឹង​ស្រី​ស្រស់​ខាងលើ អាច​រកបាន ដោយ​ទាក់​តាម ម៉ូ​តែ​ល និង​សណ្ឋាគារ​ប្រណីត​នៅ តៃវ៉ាន់ ។​

​ប៉ូលិស​នៅ​តៃវ៉ាន់ បាន​និយាយថា ពួកគេ​បាន​ទទួល​ព័ត៌មាន​នេះ និង​កំពុងតែ​ស៊ើបរក​មូលហេតុ​ផងដែរ​។​​មហាជន​ជនជាតិ​តៃវ៉ាន់ បាន​និយាយថា វា​គ្រាន់តែ​ជា​រឿង​សន្និដ្ឋាន ដោយ​គ្មាន​ភស្តុតាង ដោយ​វា​គ្រាន់តែ​រឿងប្រឌិត​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/AiHaneda3_zps51007e00.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/AiHaneda2_zps448da159.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/AiHaneda1_zps13449837.jpg

មតិយោបល់