ក្រុមអ្នកបុរាណវិទូកាលពីពេលថ្មីៗនេះបានធ្វើការរកឃើញដ៏គួរឲ្យអស្ចារ្យមួយក្រោយពេលដែលបានជីកកកាយបានពូថៅធ្វើពីថ្មជាច្រើននៅតំបន់មួយនៅក្នុងប្រទេសអ៊ីស្រាអ៊ែលហើយគេបានជឿជាក់ថាវាជាព្រះវិហារសាសនាមួយដែលមានអាយុកាលជិត 10,000 ឆ្នាំមកហើយ។
ការស្វែងរកឃើញនូវព្រះវិហារសាសនានិងរបស់របរប្រើប្រាស់មួយចំនួនផងវាបានក្លាយជារូបភាពបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍនៃមនុស្សកាលពីរាប់ពាន់ឆ្នាំមុនក្នុងការសាងសង់ផ្ទះរស់នៅនិងជីវភាពនៃការរស់នៅបែបធម្មជាតិផងដែរ។
ការជីកកកាយស្ថិតនៅក្នុងតំបន់ Eshtaol ចម្ងាយប្រមាណជាជិត 25 គីឡូម៉ែត្រពីទីក្រុងដារ៉ូសាឡឹមដោយវាជាផែនការនៃការពង្រីកផ្លូវរបស់អ៊ីស្រាអ៊ែល។ការរកឃើញដោយចៃដន្យនេះបានធ្វើឲ្យអ៊ីស្រាអ៊ែលបានទទួលនូវការសិក្សាថ្មីមួយទៀតនៃមនុស្សដែលរស់នៅតំបន់នេះកាលពីរាប់ពាន់ឆ្នាំមុន៕

មតិយោបល់