ព័ត៌មានជាតិ

មូលហេតុ​ពិត​នៅ​ពីក្រោយ​ការ​ធ្វើ​ការតវ៉ា​ប្រឆាំង​ជា​ញឹកញាប់​នៅ​ថៃ​

​អ្នកតាមដាន​ស​ស្ថានភាព​នយោបាយ​អន្តរជាតិ​ប្រាកដ​ជា​បានដឹងថា មូលហេតុ​តំបូង​ដែល​បាន​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​ថៃ​ស្ថិតដ​ល់​តំណាក់កាល​នេះ​ដោយសារ​អ្វី​និង​ដោយសារ​អ្នកណា​?
​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ប្រជាជន​ថៃ​គ្រប់រូប​ទាំង​ខាង​គណបក្ស​កាន់​អំណាច​និង​ប្រឆាំង​បាន​ស្គាល់​ថា​បាន​កាន់​អំណាច​អស់​រយៈពេល​ជិត​មួយ​ទស្សវត្ស​បើទោះបីជា​រូបគាត់​ត្រូវបាន​គេ​បណ្តេញចេញ​ពី​តំណែង​កាលពី​ខ្ទង់​ឆ្នាំ 2006 ក្តី​ដោយ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​។​ខាង​គណបក្ស​ប្រឆាំង​បាន​ឡើង​កាន់​អំណាច​ម្តង​រហូតមក​ទល់​នឹង​ឆ្នាំ 2010 ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​នៅ​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ជាមួយនឹង​ក្រុម​ប្រឆាំង​ដែល​កំពុងកាន់​អំណាច​ក្នុង​ការទាមទារ​ឲ្យ​សិទ្ធិត្រ​ឡប់​ចូល​ស្រុក​ថៃ​វិញ​របស់​លោក​ថាក់ស៊ីន​កាល​នោះ​បាន​ធ្វើឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​ផង​។​

​ក្រោយ​ការបោះឆ្នោត​សារ​ជា​ថ្មី​គណបក្ស​ភឿ​ថៃ​ដែល​មាន​វត្តមាន​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ជា​ប្អូនស្រី​បង្កើត​របស់​លោក​ថាក់ស៊ីន​បាន​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​មិន​មាន​ការ​សប្បាយចិត្ត​បាត់ទៅហើយ​។​មកដល់​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​របស់​លោក​ស្រី​យី​ង​ឡាក់​បានចេញ​សេចក្តីព្រាងច្បាប់​មួយ​ស្តី​ពី​លទ្ធភាព​នៃ​ការអនុញ្ញាតិ​លើកលែង​ទោស​នយោបាយ​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ជា​កត្តា​មួយ​ធ្វើឲ្យមាន​ភាពងាយស្រួល​ដល់​ការ​វិល​ត្រឡប់នៃ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​មកកាន់​ប្រទេស​ខ្លួន​វិញ​។​

​វា​ជា​មូលហេតុ​ថ្មី​មួយទៀត​ដែល​ក្រុម​ប្រឆាំង​បាន​ប្រើប្រាស់​ក្នុង​ការប្រមូល​ក្រុមអ្នកតវ៉ា​និង​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ហើយ​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ូ​ថេប​ដែល​លោក​ធ្លាប់​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​លោក​បាន​និយាយថា​ដរាបណា​រដ្ឋាភិបាល​នៅតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូប​លោក​ថាក់ស៊ីន​នោះ​ការធ្វើ​បាតុកម្ម​ក៏​នឹង​មិន​អាច​បញ្ឈប់​បាន​នោះដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/ProtestatThai3_zpsd506043c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ProtestatThai1_zps259064dd.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ProtestatThai2_zpse28cb449.jpg
An anti-government protester fights with the police at the barricade near the Government house in Bangkok

មតិយោបល់