ភ្នំពេញៈ សំយ៉ាបហាងម្លប់ដើមលាភ ផ្ទះលេខ៦បេ ផ្លូវ១២២ កែង ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តចេញមកលើចិញ្ចើមផ្លូវ ជួសជុលគ្មានច្បាប់អនុញ្ញាតនិងគ្មានការជូនដំណឹងអាជ្ញធរ ត្រូវបានលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ហាមឃាត់មិនសាងសងជួសជុលឡើយ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្រោមការដឹកនាំដោយលោក គិត អ៊ិត ដែលទទួលបញ្ជាផ្ទាល់ពីលោក ប៉ាង លីដា បានដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌទួលគោក ចុះមកផ្អាកសំយ៉ាបដែលរំលោភចិញ្ចើមផ្លូវដើម្បីដាក់តុទទួលភ្ញៀវហូបគ្រឿងសមុទ្រពីព្រោះហាងនេះមានឈ្មោះថា(ម្លប់ដមលាភ គ្រឿងសមុទ្រសាច់អាំង)។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានចុះមកធ្វើកំណត់ហេតុផ្អាកការសាងសងនិងជួសជុលហើយបង្គាប់ឲ្យរុះរើដោយខ្លួនឯង។
តែដោយឡែកខាងម្ចាស់ផ្ទះមិនបានចូលរួមក្នុងការធ្វើលិខិតកំណត់ហេតុនេះទេ ហើយម្ចាស់ផ្ទះលេខ៦បេ ផ្លូវ១២២ សង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានឈ្មោះ ទេព វិរះ។
លោក ប៉ាង លីដា បានប្រាប់តាមទូរស័ព្ទថា សាលាខណ្ឌទួលគោកកំពុងមម៉ា ញឹកក្នុងការរំដោះចិញ្ចើមផ្លូវដើម្បីសម្រួលចរាចរណ៍ដែលតែងតែកក់ស្ទះដោយអាជីវករយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនដូចជាចតរថយន្តម៉ូតូលើផ្លូវដែលមានការលក់ដូរតាមចិញ្ចើមផ្លូវហើយលោកបានបញ្ជាក់ថាសំយ៉ាបដែលសងជាដែកស័ង្ហសីមិនអនុញ្ញាតឲ្យសាងសង់ឡើយនិងត្រូវរុះរើជាដាច់ខាត៕
មតិយោបល់