ព័ត៌មានជាតិ

ចិន​ទំនង​ជា​បង្កើន​តម្លៃ​ប្រេង​ចម្រាញ់​

ចិន​៖​ក្រុមអ្នកវិភាគ​ខាង​ឧស្សាហកម្ម​បាន​ទស្សន៍ទាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា​ប្រទេស​ចិន​ទំនង​ជា​បង្កើន​តម្លៃ​ប្រេង​ចម្រាញ់​។​
​តាម​ការ​ទស្សន៍ទាយ​បានបង្ហាញ​ថា តម្លៃ​ប្រេង​ចម្រាញ់​អាច​នឹង​កើនឡើង ១០០​យន់​(​ប្រហែល ១៦​ដុល្លារ​អាមេរិក​)​ក្នុង​មួយ​តោន​។ “​យើង​រំពឹងថា​នឹង​មាន​ការកែសម្រួល​នៃ​តម្លៃ​ប្រេង​ចម្រាញ់​ទៅ​ជាង ១០០​យន់​ក្នុង​មួយ​តោន ដែល​នឹង​បង្កើន​តម្លៃ​លក់រាយ​នៃ​ប្រេងសាំង​”​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Li Hong អ្នកវិភាក​ខាងឧ​ស្សហកម្ម​។​
china oil
​លោក Zhang Bin អ្នកវិភាគ​មក​ពី​ស្ថាប័ន Zhuo Chuang Information បាន​បន្ថែមថា បើ​ទោះបីជា​តម្លៃ​ប្រេង​អន្តរជាតិ​បាន​ធ្លាក់ចុះ​កាលពី​ថ្មីៗ​នេះ​ក្ដី ក៏​ការផ្គត់ផ្គង់​ប្រេងម៉ាស៊ូត ប្រេង​សាំង​នៅ​កន្លែង​លក់រាយ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​កើនឡើង​។​

​តាម​ការ​ព្យាករ​ក៏​បាន​បង្ហាញថា តម្លៃ​ប្រេង​លក់រាយ​នៃ​ប្រេងម៉ាស៊ូត និង​ប្រេងសាំង​ក៏​កើនឡើង​ដូចគ្នា​ទៅ​តាម​តម្លៃ​ប្រេង​ចម្រាញ់​ផងដែរ​។​​គណៈកម្មការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ​បាន​ណែនាំ​យន្តការ​តម្លៃ​ប្រេង​ថ្មី​មួយ​នៅក្នុង​ខែ​មីនា ដើម្បី​ជំរុញ​តម្លៃ​ទីផ្សារ​ក្នុង​ការតម្រង់​ទិស​សម្រាប់​ធនធាន​ថាមពល និង​ជួយ​ឲ្យ​ប្រទេស​ចិន​ល្អប្រសើរ​ជាង​មុន សម្រាប់​ការប្រើប្រាស់​ធនធាន​ក្នុងស្រុក និង​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស​៕​

មតិយោបល់