ព័ត៌មានជាតិ

ណា​សា គ្រោង​ដាំ​បន្លែ និង​រុក្ខជាតិ​នៅ​ភព​ព្រះ​ចន្ទ​

​ទីភ្នាក់ងារ​អវកាស ណា​សា គ្រោង​នឹង​បញ្ជូន​គ្រាប់ពូជ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​ឆ្នាំ ២០១៥ ដើម្បី​សាកល្បង​ដាំ​ដុះ ដែល​នៅ​ក្នុង​នោះ​រួមាន​បន្លែ និង​រុក្ខជាតិ​ផ្សេងៗ​ជាច្រើន​មុខ​។​
​ការសាកល្បង​ដាំ​បន្លែ និង​រុក្ខជាតិ​នេះ​គឺ​ដើម្បី​ចង់​ដឹង​ថា តើ​មនុស្ស​អាច​រស់នៅ​បាន​នៅ​លើ​ភព​ព្រះ​ចន្ទ​អត់ ព្រោះថា​បើ​សិន​ជា​រុក្ខជាតិ​អាច​ដុះ​លូតលាស់​បាន នោះ​មានន័យ​ថា នៅលើ​ព​ភ​ព្រះ​ចន្ទ​គឺ​មនុស្ស​អាច​រស់នៅ​បាន​។​
Nasa
​ការបញ្ជូន និង​ដាំ​ដំណាំ​ទាំងនេះ ត្រូវ​បាន​រៀប​ចំឡើយ​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រមទាំង​រៀបចំ​ជា​ប្រព័ន្ធ ដោយ​ផ្ដោត​តាម​ការពន្យល់​បានឲ្យដឹងថា នៅពេល​ដែល​យាន​ដឹក​ដំណាំ​ទៅដល់​ឋាន​ព្រះ​ចន្ទ វា​នឹង​មាន​គន្លឹះ​តូច​មួយ​គាស់​ធុង​ទឹក​បញ្ចេញ​ទៅលើ​គ្រាប់ពូជ​។​

​ទីភ្នាក់ងារ​អវកាស​មួយ​នេះ គ្រោង​បញ្ជូន​កូន​រុក្ខជាតិ​ទាំងនោះ​ទៅ​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស​ពាណិជ្ជកម្ម Moon Express Lander ដែល​កំពុង​ប្រកួតប្រជែង​ដើម្បី​ឈ្នះ​ពានរង្វាន់ Lunar X-Prize របស់ Google ក្នុង​ឆ្នាំ ២០១៥ ខាងមុខនេះ​៕​

មតិយោបល់