ក្នុងអំឡុងពេលបេសកកម្មនេសាទ នៅតាមដងទន្លេ កុងហ្គោ ក្នុងទ្វីបអាហ្វ្រិក អ្នកនេសាទជនជាតិអង់គ្លេស អាយុ ៥២ ឆ្នាំ បានចាប់បានត្រី ដ៏ធំមួយក្បាល។
ត្រីធំមួយក្បាលដែលអ្នកនេសាទ អង់គ្លេសចាប់បានត្រូវបានគេស្គាល់ឈ្មោះវាជាភាសាអង់គ្លេសថា Goliath ដោយពាក្យនេះសំដៅទៅលើ មាឌធំ ហើយគេចាត់ទុកត្រីនេះ ជាត្រីមួយ ដ៏ធំមួយ ក្នុងចំណោម ត្រីទឹកសាប ដែលធំជាងគេនៅលើពិភពលោក។
ត្រីយក្សនេះដែរ មានធ្មេញ ៣២ ដែលមានរូបរាងទំហំ ប្រហាក់ប្រហែលនឹងឆ្លាមពណ៌ស ដ៏ធំ ហើយសត្រូវដែលវាចូលចិត្តវាយប្រហារបំផុតគឺ មនុស្ស និងក្រពើ។
ប្រភេទត្រីដ៏កាចសាហាវខាងលើនេះដែរ មានប្រវែង ៥ ហ្វីត ប្រហែល ១៥០ សង់ទីម៉ែត្រ និងទំងន់ ១៥៤ ផោន ប្រហែល ៧០ គីឡូក្រាម ដែលភាគច្រើនវារស់នៅ Lualaba River, Lake Upemba និង Lake Tanganyika ក្នុងតំបន់អាហ្វ្រិក។ដោយឡែកត្រីមួយប្រភេទទៀតដូចគ្នានេះដែរ ដោយមើលមួយភ្លែតស្មានតែក្រពើ និងមានធ្មេញ ដូចរណា ដែលកាច់សាហាវដូចគ្នា៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់