ព័ត៌មានជាតិ

ក្មេងស្រី​ដែល​មាន​រូបរាង​តូច​ជាង​គេ​លើ​ពិភពលោក តែ​មិន​ជាប់​កំណត់ត្រា​

​អង់គ្លេស​៖Charlotte Garside ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្ត្រី​ម្នាក់​ដែល​តូច​បំផុត​លើ​ពិភពលោក ដោយ​មាន​កំពស់​តែ ៦៨ សង់ទីម៉ែត្រ​តែប៉ុណ្ណោះ និង ទើបតែ​គ្រប់​អាយុ​ចូល​រៀន​តែប៉ុណ្ណោះ​។ ក្មេងស្រី​អាយុ ៥ ឆ្នាំ ជា​ក្មេងស្រី​ដែល​ទាប​ជាងគេ នៅលើ​ក្នុង​ពិភពលោក ប៉ុន្តែ​នាង​មើល​ទៅ​ដូច​ជា​ចាស់​ទុំណាស់​។​

​ក្មេងស្រី​វ័យ ៥ ឆ្នាំនេះ ក្រៅពី​ទាប​នៅ​មាន​រូបរាង​ស្គម​តូច​ស្តើង បើសិន​ជា​នរណា​បាន​ជួប​នាង ប្រាកដ​ជា​សរសើរ​នាង​ថា ឆ្លាត និង​គួរ​ឲ្យ​ស្រលាញ់​។ ក្មេងស្រី​រស់នៅ Withernsea ក្នុង​ចក្រភព​អង់គ្លេស ដោយ​នាង​មាន​រូបរាង​តូច​តាំង​ពី​កំណើត​មក​ម្លេះ ដោយ​មាន​ទំងន់​តែ​៤ គីឡូក្រាម​តែប៉ុណ្ណោះ​។​

​បើ​ទោះបីជា​នាង​មាន​ទំហំ​ខ្លួន​តូច​បំផុត តែ​ខាង កំណត់ត្រា Guinness World Record មិន​បាន​ទទួល​ស្គាល់​នាង​ឡើយ ដោយ​បញ្ចូល​ក្នុង​កំណត់​ត្រា​របស់​ពួកគេ ។​បញ្ជាក់ផងដែរថា​សម្រាប់អ្នកដែលជាប់កំណត់ត្រា​ពិភពលោក គឺក្មេងស្រីនៅ ឥណ្ឌា និង បុរស​តឿហ្វីលីពិន​៕
Charlotte-Garside-1

Charlotte-Garside-2
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់