មានរឿងដែលមិនគួរឲ្យជឿជាច្រើនបានកើតមានឡើងនៅក្នុងពិភពលោក ហើយមានរឿងខ្លះទៀត វាជារឿងចៃដន្យ ដែលគ្រប់គ្នាមិននឹកស្មានដល់ វាមិនខុសពីហេតុការណ៍លិចនាវាកាលពី ២០០ឆ្នាំមុន នៅក្នុងជ្រោយសមុទ្រ Menai Strait ប្រទេស Wales ។
វាគឺជាហេតុការណ៍ដែលមិនគួរឲ្យជឿព្រោះថា នាវាទាំងបីបានលិចចំថ្ងៃតែមួយនៅកន្លែងតែមួយ និងនៅរស់រានមានជីវិតមនុស្សម្នាក់ដូចគ្នា និងជាពិសេសនោះគឺអ្នកដែលនៅរស់មានឈ្មោះដូចគ្នា។ ដូច្នេះដំណឹងសូមបង្ហាញ ដូចខាងក្រោម៖
១. នាវាទី១ បានលិចនៅថ្ងៃទី ០៥ខែធ្នូ ឆ្នាំ ១៦៦៤ នៅក្នុងជ្រោយសមុទ្រ Menai Strait នៃប្រទេស Wales ដែលមានអ្នកជិះចំនួន ៨១នាក់ ក្នុងនោះមានតែបុរសម្នាក់គត់ដែលនៅរស់ ដោយមានឈ្មោះថា Hugh Williams។
២. ១២១ ឆ្នាំក្រោយមក នាវាទី២ បានលិចនៅថ្ងៃទី ០៥ខែធ្នូ ឆ្នាំ ១៧៨៥ នៅក្នុងជ្រោយសមុទ្រ Menai Strait នៃប្រទេស Wales ដែលមានអ្នកជិះចំនួន ៦០នាក់ ក្នុងនោះមានតែបុរសម្នាក់គត់ដែលនៅរស់ ដោយមានឈ្មោះថា Hugh Williams។
៣. ៣៥ឆ្នាំក្រោយមកទៀត នាវាទី៣ បានលិចនៅថ្ងៃទី ០៥ខែធ្នូ ឆ្នាំ ១៨២០ នៅក្នុងជ្រោយសមុទ្រ Menai Strait នៃប្រទេស Wales ដែលមានអ្នកជិះចំនួន ២៥នាក់ ក្នុងនោះមានតែបុរសម្នាក់គត់ដែលនៅរស់ ដោយមានឈ្មោះថា Hugh Williams។
នេះជារឿងមិនគួរឲ្យជឿដែលបានកើតមានឡើងរួចមកហើយ។ នៅមានរឿងរ៉ាវជាច្រើនទៀតដែលសុទ្ធសឹងតែជារឿងមិនគួរឲ្យជឿ។ ដំណឹងនឹងបង្ហាញជូននៅពេលក្រោយ៕
មតិយោបល់