Post News Media ព័ត៌មានជាតិ កូនមហាអកតញ្ញូ...

កូនមហាអកតញ្ញូ វាយឪពុកបង្កើតខ្លួនឯងនឹងញញួរស្លាប់ក្នុងថ្លុកឈាម

បាត់ដំបង: នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៤រសៀល នៅចំណុចក្រុម5ភូមិ អន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ ៧៥ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

មូលហេតុដោយជននេះ ជាមនុស្សស្រវឹងខួប ស្ទើរគ្មានស្មារតីជាមនុស្ស ហើយតែងរករឿងឪពុករាល់ថ្ងៃដើម្បីបានលុយទិញស្រាផឹក គ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-30_20-15-57

photo_2016-08-30_20-16-01

photo_2016-08-30_20-16-04

photo_2016-08-30_20-16-07

photo_2016-08-30_20-16-11

photo_2016-08-30_20-16-15

photo_2016-08-30_20-16-19

photo_2016-08-30_20-16-23