ព័ត៌មានជាតិ

Microsoft គួរតែ​តែងតាំង​បុគ្គលិក​ខ្លួន​ឲ្យធ្វើ​ជា CEO ល្អ​ជាង​ឲ្យ​អ្នកផ្សេង​ធ្វើ​

​ខណៈ​ពេល​នេះ ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Microsoft កំពុងតែ​មមាញឹក​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​នាយក​ប្រតិបត្តិ​ថ្មី​ជំនួស​លោក Steve Ballmer ដែល​ប្រកាស​ចូល​និវត្តន៍​នៅក្នុង​រយៈពេល ១២​ខែ​។ ព័ត៌មាន​ចចាមអារ៉ាម​ចុងក្រោយ​បាន​និយាយថា លោក Alan Mulally នាយក​ប្រតិបត្តិ Ford គឺជា​ជម្រើស​ទីមួយ​ក្នុងការ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ Microsoft ប៉ុន្តែ​នៅពេល​នេះ អតីត​អនុប្រធាន​ជាន់ខ្ពស់ Microsoft បាន​លើក​ហេតុផល​មួយ​ថា គួរ​ណាស់​តែ​ជ្រើសរើស​បុគ្គលិក​របស់​ខ្លួន​ល្អ​ជាង​ជ្រើសរើស​អ្នកផ្សេង​។​

​លោក Adam Charlson ជា​អតីត​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ធនធានមនុស្ស បាន​និយាយថា លោក​គ្មាន​សិទ្ធិ​ហាមឃាត់​ក្រុមហ៊ុន Microsoft មិនឲ្យ​ជ្រើសរើ​សនរណា​ម្នាក់ឡើង ប៉ុន្តែ លោក​គ្រាន់តែ​ចង់​បញ្ចេញមតិ​បន្តិចបន្តួច​ថា ក្រុមហ៊ុន​គួរ​ណាស់​តែ​ជ្រើសរើស​បុគ្គលិក​ឲ្យ​ឡើងកាន់តំណែង ព្រោះ​ថា​ពួក​គាត់​យល់​ដឹង​ពី​បញ្ហា​ផ្ទៃក្នុង និង​កិច្ច​ការងារ​ច្បាស់​ជា​ង​អ្នកផ្សេង ហើយ​បើ​អ្នកផ្សេង​ចូលមក​ក៏​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការកែទម្រង់​ផងដែរ​។​

​លោក Charlson បាន​បន្ថែមទៀតថា Microsoft គួរ​ណាស់​តែ​ជ្រើសរើស​លោក Steven Elop ដែល​អាច​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia មក​ធ្វើ​ជា​នាយក​ប្រតិបត្តិ ព្រោះថា លោក Elop ធ្លាប់​ជា​អតីត​បុគ្គលិក​ជាន់ខ្ពស់​របស់ Microsoft ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​យល់ដឹង​ពី​កិច្ចការងារ Microsoft ច្បាស់​។ ម្យ៉ាងទៀត​ការងារ​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ Windows និង Windows Phone លោក Elop យល់​ច្បាស់​ជា​ង​នរណា​ទាំងអស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេលនេះ លោក Steven Elop បាន​គឺជា​ប្រធាន​ផ្នែក​អាជីវកម្ម​របស់ Microsoft បន្ទាប់ពី​ក្រុមហ៊ុន Microsoft ទិញ​យក​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Nokia ក្នុងតម្លៃ​ជាង ៧,៣​ពាន់​លាន​ដុល្លារ​អាមេរិក​៕​
Microsoft-Corporation

មតិយោបល់