លោកអនុប្រធានាធិបតីអាមេរកិ Joe Biden ធ្លាប់បាននិយាយនៅមុនពេលដែលលោកត្រូវចាប់ផ្តើមទស្សនៈកិច្ចមកតំបន់អាស៊ីខាងកើតថាការព្រួយបារម្ភរបស់អាមេរិកធំបំផុតនោះគឺតំបន់ដែលចិនហៅថាជាតំបន់ហាមឃាត់ក្នុងការហោះហើរ Air Defence Identification Zone ( ADIZ ) ។
នៅក្នុងការឆ្លើយតបជាសេចក្តីលាយល័ក្ខអក្សរមួយរបស់លោក Biden ទៅនឹងកាសែតរបស់ជប៉ុន Asahi ទៅលើបញ្ហានេះលោកបានបញ្ជាក់ថាមានជប៉ុននិងចិនទេដែលជាអ្នកអាចធ្វើការដោះស្រាយភាពតានតឹងឲ្យធូរស្រាលឡើងវិញបាន។កិច្ចពិភាក្សាសំខាន់បំផុតរបស់លោកអនុប្រធានាធិបតីសម្រាប់លើកនេះគឺការបញ្ចុះបញ្ចូលឲ្យជប៉ុននិងចិនបញ្ឈប់ការយកឡេសរៀងខ្លួនហើយគួរតែបញ្ចៀសឲ្យបាននូវការប៉ះទង្គិចណាមួយដោយអចេតនា។
ទាំងភាគីអាមេរិកនិងជប៉ុនសុទ្ធតែបង្ហាញពីភាពមិនពេញចិត្តរបស់ខ្លួនទៅលើការបង្កើតតំបន់ហាមហោះហើររបស់ខ្លួននិងការទាមទារចង់បានកោះជម្លោះដែលបានកាន់កាប់ដោយជប៉ុនទៅហើយនោះ៕
មតិយោបល់