ព័ត៌មានជាតិ

គេហទំព័រ Hotfile គ្រោង​នឹង​បិទ ព្រម​ទាំង​សង​គេ ៨០​លាន​ដុល្លារ​អាមេរិក​

​គេហទំព័រ Hotfile ត្រូវបាន​តុលាការ​នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​បង់​ប្រាក់ប្រហែល ៨០​លាន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន Motion Picture Association of America ជាការ​សងជំងឺចិត្ត ព្រោះ​តែ​បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​។​

​បណ្ដឹង​របស់ Motion Picture បាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១១ ដោយ​បាន​ចោទប្រកាន់​ថា Hotfile បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​ក្នុងការ​ចែករំលែក​នូវ​ភាពយន្ត​ដោយ​គ្មាន​ការ​អនុញ្ញត ហើយ​បាន​ទាម​ទរ​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​តុលាការ​សម្រេច​ឲ្យ​សងតែ ៨០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​លោក Chris Dodd ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ប្រតិបត្តិ Motion Picture បាន​និយាយថា Holfile បាន​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​ខ្លួន ហើយ​យើង​ក៏​បាន​ភស្ដុតាង​ជាក់លាក់​ផងដែរ ចា​ពិសេស​នៅពេលនេះ យើង​សូម​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ផ្សេង​គួរតែមាន​វិធាន​ឲ្យ​ហើយ​ទៅ ព្រោះ​ថា​ខ្លួន​នឹង​ចាប់ផ្ដើម​ដាក់​ពាក្យបណ្ដឹង​បន្ដ​ទៅ​លើ​គេហទំព័រ​មួយចំនួន​ដែល​ល្មើស​៕​
Hotfile

មតិយោបល់