ប៉ារីស (03/12/13) ៖អ្នកជំនាញបារាំងកាលពីថ្ងៃអង្គារបានបដិសេធនូវការនិយាយបំផ្លើសថាការស្លាប់របស់មេដឹកនាំប៉ាលីសស្ទីនលោក Yasser Arafat ដែលត្រូវបានស្លាប់ដោយសារការបំពុលពីធាតុប៉ូឡូញូមនោះមិនមែនជាការពិតនោះឡើយ។
ឆ្លើយតបទៅនឹងការទាមទាររបស់តុលាការនៃទីក្រុង Nanterre ដែលបានបើកឲ្យមានការស្រាវជ្រាវនិងព័ត៌មានបន្ថែមទៅលើជុំវិញការស្លាប់របស់មេដឹកនាំរូបនេះនោះក្រុមអ្នកជំនាញបារាំងបានធ្វើការរកឃើញថាមិនមានវត្តមាននៃប្រភេទថ្នាំពុលដែលមានសារធាតុ Polonium-210 នៅក្នុងសាកសពរបស់លោក Arafat ទេ។អ្នកជំនាញបានបដិសេធថាការស្លាប់នេះមិនបានទាក់ទងទៅនឹងការពុលណាមួយទេ។
ការធ្វើការស៊ើបអង្កេតត្រូវបានធ្វើឡើងក្រោយប្រពន្ធរបស់លោក Arafat អ្នកស្រី Suha Arafat បានស្នើរឲ្យមានការស្វែងរកការពិតនៅពីក្រោយការស្លាប់របស់ប្តីខ្លួនតាំងពីខែកក្កដា។គួរបញ្ជាក់ថាលោក Yasser Arafat មេដឹកនាំនៃប្រទេសប៉ាលីសស្ទីនបានស្លាប់បាត់បង់ជីវិនៅក្នុងមន្ទីរពេទ្យទាហាននៃទីក្រុងប៉ារីសកាលពីខែវិច្ឆិកាឆ្នាំ 2004 នៅក្នុងអាយុប្រមាណ 75 ឆ្នាំ៕
មតិយោបល់