ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co Ltd និងក្រុមហ៊ុនដៃគូចំនួនពីរទៀតនៅក្នុងប្រទេសចិនបាននិយាយថា នៅក្នុងខែវិច្ឆិកា ខ្លួនលក់រថយន្តបាន ៨៣.០១៣គ្រឿង ដោយកើនឡើង ១០១,៥ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មានរថយន្តជប៉ុនចុះផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។
កាលពីឆ្នាំមុន ទីផ្សាររថយន្តមួយនេះនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែប្រទេសចិន និងជប៉ុនបានកើតមានជម្លោះព្រំដែនកោះ។
នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០១៣ Honda បានបង្ហាញនូវរថយន្តម៉ូដែលថ្មី Accord និង Jade កាលពីខែវិច្ឆិកា និងលក់បាន ៦៥៥.៤១៨គ្រឿង កើនឡើង ២២,៤ភាគរយបើធៀបនឹងរថយៈពេលដូចគ្នាកាលពីឆាំមុន។
សម្រាប់ទីផ្សារប្រទេសចិន មានមែនមានតែ Honda ប៉ុណ្ណោះទេ នៅមានក្រុមហ៊ុន Toyota Motor និង Nissan ទៀតដែលកំពុងតែប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹង Honda៕
មតិយោបល់