អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសឲ្យដឹងពីផែនការហេដ្ឋារចនាសម្ព័ន្ធជាតិថ្មី ដោយបានរំពឹងថានឹងវិនិយោគទឹកប្រាក់ ៣៧៥ពាន់លានផោន (ប្រហែល ៦១៣ពាន់លានដុល្លារអាមេរិក) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធមកពីវិស័យសាធារណៈ និងវិស័យឯកជននៅឆ្នាំ ២០៣០។

ផែនការហេដ្ឋារចនាសម្ព័ន្ធជាតិបានកំណត់ចេញនូវការវិនិយោគសម្រាប់ថាមពល ការដឹកជញ្ជូន មេធាវីការពារក្ដី ទឹកជំនន់ កាកសំណល់ ទឹកនិងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងរហូតដល់ឆ្នាំ ២០៣០ និងលើសពីនេះ។
បើយោងតាមផែនការ រដ្ឋាភិបាលអង់គ្លេសនឹងលក់ភាគហ៊ុនចំនួន ៤០ភាគរយនៃ Eurostar ដែលជាក្រុមហ៊ុនផ្លូវដែកមានតំណភ្ជាប់ពីទីក្រុងឡុងដ៏ ជាមួយនឹងបារីស និងទីក្រុងព្រុចសែល ទៅកាន់ជាយក្រុង និងទីប្រជុំជនមួយចំនួនទៀត។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនធានារ៉ាប់រងធំៗចំនួន ៦ក៏បានប្រកាសផែនការដើម្បីចូលរួមវិនិយោគ ២៥ពាន់លានផោនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់អង់គ្លេសក្នុងរយៈពេល ៥ឆ្នាំខាងមុខផង។
បើយោងតាមផែនការនេះ រដ្ឋាភិបាលអង់គ្លេសនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Hitachi និង Horizon ដែលជាក្រុមហ៊ុនផ្ដល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍ស្ថានីយថាមពលនុយក្លេអ៊ែរថ្មីមួយនៅ Wylfa។ មួយគ្នានោះ ក៏មានទឹកប្រាក់៥០លានផោនសម្រាប់ការអភិវឌ្ឍន៍ឡើងវិញនៃស្ថានីយរថភ្លើងនៅប្រលានយន្តហោះ Gatwick និងទៅបម្រើវិស័យសាធារណៈមួយចំនួនផ្សេងក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងឆ្នាំ ២០១៤-២០១៥៕
មតិយោបល់