ព័ត៌មានជាតិ

ចិន​សម្លឹង​ឃើញ​នូវ​កិច្ច​សហប្រតិបត្តិ​ខ្លាំង​ជាង​មុន​ជាមួយ​អាមេរិក​

ប៉េកាំង​(05/12/13) ៖​លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រោយ​ជំនួប​ទ្វេរ​ភាគី​មួយ​ជាមួយនឹង​លោក​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បាន​មាន​ប្រសា​ស​ថា​ចិន​កំពុង​សម្លឹង​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​ជាមួយ​នឹង​អាមេរិក​លើ​វិស័យសេដ្ឋកិច្ច​។​
DC7700C-PD34-PB-R-unit
​លោក Li ធ្លាប់បាន​និយាយ​បន្ថែម​នៅក្នុង​ជំនួប​ជាមួយនឹង​ភាគី​អាមេរិក​ថា​ចិន​និង​អាមេរិក​គួរតែ​បន្ត​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​សន្ធិសញ្ញា​វិនិយោគ​នៃ​ទ្វេរ​ភាគី the Bilateral Investment Treaty (BIT) ដែល​ខ្លួន​ធ្លាប់​មាន​កន្លងមក​ជាមួយ​គ្នា​។​គួរ​រំលឹក​ថា​កិច្ច​ពិភាក្សា​គ្នា​លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេរ​ភាគី​លើក​ទី 10 ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់បាន​ធ្វើ​កាលពី​ថ្ងៃ​ទី 21 ដល់ 25 តុលា​ថ្មីៗ​នេះ​ជា​ជំហាន​ទី​មួយ​នៃ​យុទ្ធសាស្ត្រ​និង​ការពិភាក្សា​សេដ្ឋកិច្ច​លើក​ទី 5 សម្រាប់​ផែនការ​ឆ្នាំ 2013 ៕​

មតិយោបល់