ព័ត៌មានជាតិ

អ​តិ​ថិ​ជ​ន​​ក្រុ​ម​ហ៊ុ​ន​ ​VimpelCom​ ​​​នឹ​ង​​​អា​ច​​ប្រើ​​​គ​ណ​នី​​ទូ​រ​ស័​​ព្ទ​​​ដៃ​​​រ​ប​ស់​​ខ្លួ​ន​​ទិ​ញ​ ​​ប​ទ​​ច​ម្រៀ​ង​ ​ហ្គេ​ម​ ​និ​ង​​ក​ម្ម​វិ​ធី​​ទូ​រ​ស័​ព្ទ​ ​Windows​

​អាម​ស្ទឺ​ដាំ ១៨ កុម្ភៈ ២០១៣ ៖ នៅថ្ងៃនេះ ក្រុមហ៊ុន VimpelCom Ltd (“VimpelCom”, “Company” ឬ “Group”) (NYSE: VIP) គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍ ក្រុមហ៊ុន Microsoft Corporation, (“Microsoft”) (NASDAQ: MSFT) និង​ក្រុមហ៊ុន Nokia Corporation (“Nokia”) (NASDAQ OMX: NOK1V; NYSE: NOK) បាន​ប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​រួម​ជាមួយ​គ្នា​ក្នុង​ការនាំយក​បទពិសោធ​ន៍​កម្សាន្ត​បែប​ឌីជីថល​ថ្មី​ជូន​ដល់ អតិថិជន VimpelCom នៅ​ទូទាំង​ទីផ្សារ​របស់​ខ្លួន​។​
Beeline-logo1_1361256850
​អតិថិជន VimpelCom អាច​ប្រើ​គណនី​ទូរស័ព្ទ​របស់​ខ្លួន​យ៉ាង​ងាយស្រួល​ក្នុង​ការស្វែងរក ប្រើប្រាស់​សាកល្បង និង​ទិញ​ទំនិញ ឌីជីថល​ដូចជា តន្ត្រី ហ្គេម និង​កម្មវិធី ពី Windows Phone Store​។ ទឹកប្រាក់​ចំណាយ​សម្រាប់​ទិញ​នឹង​ត្រូវ​កាត់​ចេញពី គណនី​បង់ប្រាក់​ជាមុន​នៃ​ទូរស័ព្ទ​របស់​អតិថិជន ឬ​ក៏​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​វិក្កយបត្រ​ប្រចាំខែ​របស់​អតិថិជន​។​

​ជាមួយ​ទូរស័ព្ទ​ប្រភេទ Window Phone ដែល​មាន​នៅ​ប្រទេស​ជាង ៧០ ក្នុង​រយៈពេល ១២ ខែ​ខាង​មុននេះ ដោយមាន សមត្ថភាព​អាច​មើល​ភាសា​បាន ៥០ ភាសា បាន​ធ្វើឱ្យ​ប្រព័ន្ធ Windows Phone ecosystem អាច​ពង្រីក​បាន​ទូទាំង ពិភពលោក​យ៉ាង​ឆាប់រហ័ស​។ លើសពីនេះ​ទៀត Window Phone Store មាន​ផ្តល់ជូន​ហ្គេម និង​កម្មវិធី​ជាង ១២៥០០០ នៅក្នុង ប្រទេស​ចំនួន ១៩១ ។​

​ទូរស័ព្ទ Nokia Lumia ត្រូវបាន​បំពាក់​កម្មវិធី Windows Phone ហើយ​ជាមួយ Nokia ដែល​កំពុង​នាំមុខគេ​នៅក្នុង ទីផ្សារ VimpelCom បាន​បង្កើត​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់ VimpelCom ក្នុង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​ទូរស័ព្ទ​ចល័ត​ដ៏ ប្រសើរ​ដល់​អតិថិជន​ទាំងចាស់ ទាំងថ្មី​។​

“VimpelCom Shelf” នឹង​ផ្តល់​ភាពងាយស្រួល​ជូន​អតិថិជន​របស់ VimpelCom ដើម្បី​ស្វែងរក​អ្វី​ដែល​មាន​នៅក្នុង Window Phone Store​។ ដោយ​អាច​រកបាន​នៅតាម Windows Phone Store ក្នុងស្រុក “VimpelCom Shelf” នឹង​មាន​កម្មវិធី ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ចំនួន ២០០ ស្រប​តាម​តម្រូវការ​សេវាកម្ម​ដែល​ផ្តល់ជូន​។​

“VimpelCom Shelf” និង​ការទូទាត់​តាម​គណនី​ទូរស័ព្ទ​សម្រាប់ Windows Phone Store នឹង​ផ្តល់​ជូន​តាមរយៈ ប្រតិបត្តិការ​របស់ VimpelCom នៅ​ទូទាំង​ពិភពលោក ចាប់ពី​ចុងឆ្នាំ​នេះ​តទៅ​។​

Mikhail Gerchuk នាយក​ប្រតិបត្តិ​ពាណិជ្ជកម្ម និង​ប្រតិបត្តិការ​របស់ VimpelCom បាន​មានប្រសាសន៍ថា “​ភាព​ជា​ដៃគូ ជាមួយ Windows Phone នឹង​ជួយ​យើង​ផ្តល់​បទពិសោធន៍ Smartphone កាន់តែ​ប្រសើរ​ឡើង​ជូន​ដល់​អតិថិជន​របស់ យើង​។ ជាមួយ VimpelCom Shelf យើង​នឹង​ផ្តល់ជូន​ទំនិញ​ឌីជីថល​តាម​តម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ដែល​ប្រើ​ទូរស័ព្ទ Windows Phone ព្រមទាំង​ផ្តល់​នូវ​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ថ្លៃ​កម្មវិធី​ទាំងនោះ​។ នៅក្នុង​ទីផ្សារ របស់​យើង​ជាច្រើន យើង​គឺ​ជា​ប្រតិបត្តិ​ករ​ដំបូង​គេ​ដែល​ដាក់​ឱ្យ​ដំណើរការ​ទូទាត់​ប្រាក់​តាម​គណនី​ទូរស័ព្ទ​ចល័ត​សម្រាប់ Windows Phone Store​។​”

Chris Weber អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​ទីផ្សារ និង​លក់ ពិភពលោក បាន​មានប្រសាសន៍ថា “​នៅ​ពេល​ដំណើរការ អតិថិជន​របស់ VimpelCom ទាំងអស់​អាច​ទិញ​កម្មវិធី​សម្រាប់ Windows Phone បាន​យ៉ាង​ងាយស្រួល​តាមរយៈ គណនី​ទូរស័ព្ទ​ចល័ត​។ នេះ​ក៏​ជា​ជំហាន​សំខាន់​មួយ​ផងដែរ​សម្រាប់ Ecosystem និង​ជា​ឧទាហរណ៍ ឈ្នះ​-​ឈ្នះ​-​ឈ្នះ សម្រាប់​អតិថិជន អ្នក​ផលិត និង​អ្នកប្រើប្រាស់ ក៏​ដូច​ជា​បន្ត​ពង្រីក​ប្រជាប្រិយភាព​របស់ Lumia នៅ​ទូទាំង​តំបន់​។​”

​លោក Todd Brix នាយក​ជាន់ខ្ពស់​របស់ Windows Phone Apps, Microsoft Corp បាន​មានប្រសាសន៍ថា “Windows Phone Store ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន ដើម្បី​ស្វែងរក និង​ទិញ​កម្មវិធី​ជាមួយ Live Tiles ។ ការទូទាត់​តាម​គណនី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន VimpelCom ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ជម្រើស​ងាយស្រួល និង​រហ័ស​ក្នុង​ការ ទូទាត់ ដោយ​មាន​កម្មវិធី​ល្អៗ​រាប់ពាន់​នៅក្នុង Windows Phone Store​។​”

​សម្គាល់ ៖ សេចក្តីប្រកាស​ព័ត៌មាន​នេះ​មាន “​ឃ្លា​ទាក់ទង​នឹង​ការព្យាករណ៍​នា​អនាគត​” ដែល​ជា​ឃ្លា​បញ្ជាក់​នៅក្នុង​ចំណុច 27A នៃ Securities Act និង​ចំណុច 21E នៃ Exchange Act​។ ឃ្លា​ទាំងនេះ​ទាក់ទង​នឹង​ពេលវេលា និង​ការកំណត់​នៃ ការដាក់​ដំណើរការ Windows Phone របស់​ក្រុមហ៊ុន និង​ភាព​ជា​ដៃគូ​បន្ត​ទៀត​របស់ Microsoft Corporation និង Nokia Corporation​។ ឃ្លា​ទាំងនេះ និង​ឃ្លា​ទាក់ទង​នឹង​ការព្យាករណ៍​ដទៃ​ទៀត​គឺ​ផ្អែក​លើ​ការវាយតម្លៃ​ដ៏​ល្អ​របស់ គណៈ​គ្រប់គ្រង​អំពី​លក្ខខណ្ឌ​ក្រុមហ៊ុន និង​ទីផ្សារ​អនាគត​។ ការកំណត់​ទាំងនេះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ភាពមិនច្បាស់លាស់ និង​ហានិភ័យ​ផងដែរ​។ លទ្ធផល​ជាក់ស្តែង​អាច​មាន​ការខុស​គ្នា​ពី​ឃ្លា​ដែល​ព្យាករណ៍​នេះ ដែល​អាស្រ័យ​លើ​ភាព​ផ្លាស់ប្តូរ ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​នៅក្នុង​ទីផ្សារ​របស់​យើង ការរីកចម្រើន​ដែល​មិន​អាច​ដឹង​របស់​គូប្រជែង គោលការណ៍​ច្បាប់​ស្តី ពី​ទូរគមនាគមន៍​របស់​រដ្ឋាភិបាល ការប្រែប្រួល​នយោបាយ​ទូទៅ​នៅក្នុង​ទីផ្សារ និង​/​ឬ​ការប្តឹងប្តល់​ពី​ភាគី​ទី​បី​។ មិន​មាន​ការ ធានា​អះអាង​ណាមួយ​ថា​ភាពមិនប្រាកដ​ប្រជា និង​ហានិភ័យ​ទាំងនោះ​មិន​មាន​ផលប៉ះពាល់​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​។ កត្តា​ជាក់លាក់​ដែល​អាច​ធ្វើឱ្យ​មាន​លទ្ធផល​ខុសគ្នា​ពី​ការកំណត់​ទាំងនេះ នឹង​ត្រូវ​ធ្វើ​ការបរិយាយ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ នៅ​ទម្រង់ Form 20-F សម្រាប់​ឆ្នាំ​បញ្ចប់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១១ និង​ឯកសារ​បោះពុម្ពផ្សាយ ដោយ​ក្រុមហ៊ុន​ជាមួយ SEC ដែល​កត្តា​ហានិភ័យ ត្រូវ​បាន​បញ្ជាក់​ជា​ឯកសា​រយោង​។ ក្រុមហ៊ុន​បដិសេធ​កាតព្វកិច្ច​ណាមួយ ក្នុងការ​បញ្ជាក់​អំពី ការវិវត្តន៍​កត្តា​ហានិភ័យ​ទាំងនេះ ឬ​ក៏​ប្រកាស​ជា​សាធារណៈ​អំពី​ការកែប្រែ​ណាមួយ​ទាក់ទង​នឹង​ឃ្លា​ដែល ព្យាករណ៍​អំពី អនាគត​ដែល​មាន​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ ឬក៏​ធ្វើ​ការកែតម្រូវ​ណាមួយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍ ឬ​ការវិវត្តន៍​នា ពេលអនាគត៕

អត្ថបទ៖ក្រុមហ៊ុន​

មតិយោបល់