ពាក្យចចាមអារាមជាច្រើនបានលេច ឮថាមានខ្មោចស្រីម្នាក់ស្លៀកពាក់ពណ៌ស នៅក្នុងឧទ្យានបុរាណ Rufford Abbey ធ្វើឲ្យក្មេងប្រុស Cameron Hamilton វ័យ ១៥ ឆ្នាំជនជាតិអង់គ្លេសបានសម្រេចចិត្តទៅទស្សនានៅទីនោះ និងផ្តិតយករូបភាពមកផ្ទៀងផ្ទាត់ជាមួយពាក្យចចាមអារាម។ ក្នុងកំឡុងពេលទស្សនៈកិច្ចជាមួយមិត្តភក្តិ Cameron បាននិយាយថាគាត់បានផ្តិតយករូបភាពខ្មោចស្រីបុរាណនៅក្នុងសួន Rufford Abbey ព្រោះរូបភាពដែលគាត់ថតតាមរយៈ iPod Touch មានផ្សែងពណ៌សបានបង្ហាញយ៉ាងច្បាស់នៅក្នុងរូបថតនោះ។ Cameron បានបន្តទៀតថាខ្មោចស្រីនោះបានបង្ហាញខ្លួននៅត្រង់ក្លោងទ្វារដោយមានសម្លៀកបំពាក់ពណ៌ស សូម្បីតែម្តាយរបស់គាត់មានភាពភ្ញាក់ផ្អើសយ៉ាងខ្លាំងពេលដែលឃើញទាំងមុខមាត់ និងគ្រឿងអលង្ការដែលខ្មោចស្រីពាក់នៅលើខ្លួន។ អ្នកស្រី Linda Hardy ដែលជាអ្នកគ្រប់គ្រងភ្ញៀវទេសចរបាននិយាយថាអ្នកស្រុកមួយចំនួនក៏បានឃើញខ្មោចស្រីស្លៀកពាក់ពណ៌សដូចជាលោក Cameron បានឃើញអញ្ចឹងដែរ។ មនុស្សខ្លះនិយាយថាខ្មោចស្រីនេះអាចជាកូនទីបីនៃព្រះមហោក្សត្រ Henry VII និងត្រូវជាចៅស្រីរបស់ព្រោះមហាក្សត្រីយានីនៃប្រទេស Scotland ដែលប្រវត្តិសាស្ត្របានកត់ត្រាថានាងបានស្លាប់ដោយសារការអត់ឃ្លាននៅក្នុងឆ្នាំ ១៦១៥ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ghost1_zps90ea3774.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ghost3_zps530281e4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/ghost2_zps957bc8d3.jpg
ព័ត៌មានជាតិ
មតិយោបល់