ទីក្រុងវ៉ាស៊ិនតោន (05/12/13) ៖កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមអ្នកធ្វើការងារក្នុងសេវាកម្ម Fast-Food ឬហៅថាសេវាកម្មលក់រហ័សប្រមូលផ្តុំគ្នានិងរីកសាយភាយនៅតាមទីក្រុងជាង 100 នៅអាមេរិកដែលរួមមានទាំងទីក្រុងវ៉ាស៊ិនតោននិងញូវយ៉កផងដើម្បីទាមទារឲ្យមានការបន្ថែមប្រាក់ឈ្នួល។
ការតវ៉ាប្រឆាំងបានចាប់ផ្តើមនៅមួយថ្ងៃក្រោយសេចក្តីប្រកាសរបស់លោកបារ៉ាក់អូបាម៉ានៅសមាជជាតិក្នុងការធ្វើឲ្យមានការកើនឡើងនៃកម្រឹតអប្បបរិមានៃប្រាក់ឈ្នួលដែលនៅពេលបច្ចុប្បន្នស្តង់ដា 7.25 ដុល្លារក្នុងមួយម៉ោងប៉ុណ្ណោះ។នៅក្នុងកម្មវិធីមួយដែលបានប្រារព្ធឡើងនៅក្នុងទីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃពុធលោកអូបាម៉ាបាននិយាយថាប្រាក់ចំណូលមិនមានតុល្យភាពសម្រាប់សហរដ្ឋអាមេរិកហើយការនិយមដែលក៏មិនមានភាពស្មើគ្នាដែរនោះវានឹងអាចធ្វើឲ្យការប៉ះពាល់ដល់អនាគតនៃប្រទេសអាមេរិក។
លោកអូបាម៉ាធ្លាប់បានស្នើរសុំជារឿយក្នុងការបង្កើនកម្រឹតអប្បបរិមានៃតម្លៃប្រាក់ឈ្នួលប៉ុន្តែក្រុមអ្នកច្បាប់កំពូលរបស់រដ្ឋាភិបាលសាធារណៈរដ្ឋធ្លាប់បានអះអាងថាជាមួយនឹងការស្នើរសុំនេះវានឹងអាចធ្វើឲ្យប្រាក់ថ្លៃដើមនៃអ្នកជំនួញធំៗកើនឡើងជាក់ជាមិនខាន៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/American1_zps835c6197.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/American2_zps48a11f29.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/American3_zps1cce2f3c.jpg
មតិយោបល់