ព័ត៌មានជាតិ

លេច​រូបរាងដូច​​រូបចម្លាក់​ជា​រូប​សត្វ នៅ​សំយាប​អគារ​បុរាណ​លើ​ភព​ព្រះ​អង្គារ​ (Video Inside)

​ទោះបី​មិន​បាន​បញ្ជាក់​ពី​ជីវិត នៅ​លើ​ភព​ព្រះ​អង្គារ ប៉ុន្តែ អ្នកនិពន្ធ និង​អ្នកស្រាវជ្រាវ​មិនបាន​ធ្វើ​ការបដិសេធ​ចំពោះ​ថ្ម Red Planet ដែល​មាន​រូបរាង​ប្រហាក់ប្រហែល ទៅ​នឹង​រូបចម្លាក់ ជា​រូប​សត្វ នៅ​សំយាប​អគារ​បុរាណ​។​

​ភាពអាថ៌កំបាំង នៃ​ជីវិត ជីវិត​ភព​ផ្កាយ បាន​ជម្រុញ​ឲ្យ​អ្នកវិទ្យាសាស្ត្រ ខំ​សំយោគ​លើ​ការសិក្សា អំពី វា ។ កាលពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ​នេះ ខ្សែ​វីដេអូ​មួយ ដែ​ជា​វីដេអូ​ចុងក្រោយ បាន​បញ្ជាក់​ពី​ចម្លាក់ និង​រូបរាង ដែល​កើតឡើង​ក្នុង​ភព​ព្រះ​អង្គារ ដោយ​មាន​មនុស្ស​ជាច្រើន​បាន​ដេញដោល សួរនាំ​អំពី មនុស្ស​ភព​ផ្កាយ និង វប្បធម៌​លើ​ភព​ព្រះ​អង្គារ​នេះ​។​

​តាម​របាយការណ៍ ដែល​បាន​បង្ហាញ​តាមរយៈ​វិដេអូ ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី WowForReeel ដែល​ជឿជាក់​ចំពោះ​ជំនឿ​អ​រូបិយ​នេះ​។​
​វីដេអូ​ដែល​បង្ហាញ​នោះដែរ មើលទៅ​ហាក់ដូចជា​រូបសំណាក់ ដែល​មាន​រូបរាង​ដូច​ទៅនឹង រូបចម្លាក់ ជា​រូប​សត្វ នៅ​សំយាប​អគារ​បុរាណ​ដែល​មាន​តាំងពី​រាប់រយ​ឆ្នាំ​មកហើយ ។​បើ​ទោះបីជា​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ពី​ភស្តុតាង ថា​ជីវិត​ពិត​ជា​កើតមាន​លើ​ភព​ព្រះ​អង្គារ ប៉ុន្តែ​ម្ចាស់​គណនី​នេះ មិនបាន​ធ្វើ​ការបដិសេធ​ចំពោះ​ចម្លាក់​នេះ ដែល​ស្រដៀង​នឹង​រូបចម្លាក់ នៅ សំយាប​អគារ​បុរាណ​នោះទេ​។​

​មុននេះ អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​ពី​ទ្រីស្តី​ជាច្រើន​ពី​ដូនតា អំពី ជីវិត​មនុស្ស​ភព​ផ្កាយ ដែល​ធ្វើឲ្យ​មនុស្ស​ជា​ច្រើនជឿ​លើ​ជំនឿ​រូបិយ​នេះ ដែល​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​សន្និដ្ឋាន នៅ​លើ​ភព​ព្រះ​គ្រោះ ក៏​មាន​សហគមន៍​លំនៅដ្ឋាន ស្រដៀង​ទៅ​នឹង​មនុស្ស​ផង​ដែរ​៕
Mars (1)

Mars (2)
ទស្សនាវីដេអូឃ្លិបដូចខា​ង​ក្រោមនេះ​៖

មតិយោបល់