ព័ត៌មានជាតិ

កីឡា​ដ៏ព្រឺសម្បុរ​ និង​ចម្លែក​ចោះ​ស្បែក​ខ្នងទំ​ពក់​ខ្សែ​ដើម្បី​លោត​ពីលើ​បង្គោល​ភ្លើង​

​នេះ​ជា​កីឡា​ចម្លែក​ម្យ៉ាង​ដែល​តម្រូវ​ឲ្យ​អ្នក​លេងមាន​ភាពក្លាហាន​អត់ទ្រាំ​និង​ការឈឺចាប់ ហើយ​ប្រថុយ​នឹង​គ្រោះថ្នាក់​។ បច្ចុប្បន្ន​ក្លិប​មួយ​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​បង្កើត​កីឡា​ដែល​មាន​ភាព​ផ្សងព្រេង​ថ្មី​មួយទៀត គឺ​ធ្វើការ​ចោះ​ស្បែក​របស់​អ្នកលេង​ដើម្បី​ទំ​ពក់​ខ្សែ​ជំនួស​ខ្សែក្រវ៉ាត់​។ នៅក្នុង​ការលេង​ពួកគេ​ត្រូវ​ចោះ​ស្បែក​នៅ​ពីក្រោយ​ខ្នង ហើយ​ទំ​ពក់​ខ្សែ​លោត​ពីលើ​បង្គោល​ភ្លើង​ដ៏​ខ្ពស់បំផុត​។ ជា​ការពិត​ណាស់​ការ​ចោះ​ស្បែក​ដែល​មាន​លក្ខណៈ​ចម្លែកៗ​ត្រូវ​បាន​កើតឡើង​នៅក្នុង​ទសវត្ស​ទី ៧០ និង ៨០ ដោយ​កុល​សម្ព័ន Mandam រស់នៅ​តាម​ច្រាំទន្លេង Missouri ។ ក្លិប​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ការិយាល័យ​កណ្តោល​នៅ​រដ្ឋធានី​ម៉ូស្គូ​ដែល​បាន​បង្កើតឡើង​ដោយ​លោក Stanislav Aksenov និង​ភរិយា​នៅក្នុង​ឆ្នាំ ២០០៨ ។ ចាប់តាំងពី​បើក​ដំណើរការ ក្លិប​នេះ​មិន​បាន​បញ្ឈប់​ការសំដែង​ដែល​មាន​លក្ខណៈ​ផ្សងព្រេង​ដ៏​ល្បីល្បាញ់​នេះដែរ​៕​
ទស្សនា​វីដេអូ​​ឃ្លិបដូច​ខាង​ក្រោមនេះ ៖

https://i1272.photobucket.com/albums/y389/domneng/Ailya/Sportshorror3_zpsdfbfe092.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Sportshorror2_zpsb69235a6.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Sportshorror1_zps948434a0.jpg

មតិយោបល់