កីឡាករសញ្ជាតិអាល្លឺម៉ង់ Jerome Boateng មិនយល់ថាហេតុអ្វីបានជាកីឡាករ Mesut Ozil ទទួលការរិះគន់យ៉ាងច្រើនពី សំណាក់អ្នកគាំទ្រក្លិបអាល្លឺម៉ង់ ។
ការរិះគន់នេះដែរបានកើតឡើង ក្នុងអំឡុង អាល្លឺម៉ង់ ប្រកួតមិត្តភាព ជាលក្ខណៈកំដៅសាច់ដុំ ជាមួយនឹង កាម៉ារ៉ូន កាលពីចុងសប្តាហ៍កន្លងទៅ ដោយថា Mesut Ozil មើលទៅដូចជាកីឡាករឯកោ និង ការបង្ហាញទម្រង់លេខខ្សត់ខ្សោយ និងអន់ណាស់ ។
ជាមួយនឹងពាក្យរិះគន់ បានធ្វើឲ្យ Jerome Boateng នៅមិនស្ងៀម ដោយ និយាយថា “ការរិះគន់ទៅលើមិត្តរួមក្រុមរបស់គាត់ គឺគាត់មិនអាចទទួលយកបាននោះទេ ។ ការបង្ហាញខ្លួនលេងនេះ វាប្រសើរជាងមនុស្សទាំងនោះ ដែលមិនបានបង្ហាញខ្លួននៅពហុកីឡដ្ឋានរាល់ពេល ” ៕
មតិយោបល់