កំពង់ចាមៈ ក្មេងម្នាក់លង់ទឹកទន្លេស្លាប់ ដោយសារមកលេងទឹក និងលាងខ្លួនប្រឡាក់ដីខ្សាច់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទន្លេមេគង្គ ក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ផេង វាសារបមី អាយុ៨ឆ្នាំ រស់នៅភូមិស្វាយតាហែន ឃុំរការគយ ស្រុកកងមាស ដោយមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានជិះកង់ទៅលេងដីខ្សាច់នៅមាត់ទឹកទន្លេ ជាមួយក្មេងៗដទៃទៀតនៅក្នុងភូមិ នៅចំណុចកើតហេតុខាងលើ ពេលចុះលេងដីខ្សាច់ ក៏ធ្វើឲ្យប្រឡាក់ខ្លួនប្រាណ រួចចុះងូតទឹកទន្លេដើម្បីសម្អាតកាយ ប៉ុន្តែជាអកុសលបានលង់ស្លាប់ គ្មានអ្នកណាជួយទាន់ពេលទេ។
ក្រោយពេលកើតហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះមកជួយស្វែងរកសពក្មេងប្រុសរងគ្រោះ ភ្លាមនោះបានស្រង់សពមកលើគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែក្មេងរងគ្រោះបានដាច់ដង្ហើមបាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់