ព័ត៌មានជាតិ

GM នឹង​បិទ​រោងចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​អូស្ត្រាលី​

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាមេរិក​ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ដល់​ទៅ 37 កន្លែង​នៅ​ជុំវិញ​ពិភពលោក​នឹង​ប្រកាស​បិទ​ជា​ផ្លូវការ​នូវ​រោងចក្រ​របស់​ខ្លួន​មួយ​កន្លែង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​មូលហេតុ​គេ​ជឿជាក់​បាន​ថា​ដោយសារ​តែ​តម្រូវការ​ក្នុងស្រុក​មាន​ភាព​តិចតួច​ពេក​។​
New-GM-Headquarters-GM-Building-16x9-23077697
​ជា​លទ្ធផល​នៃ​ការបិទ​រោងចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ 2,900 នាក់​បាត់បង់​ការងារ​។​ក្រុមហ៊ុន Holden ដែល​ជា​ដៃគូ​សហការ​គ្នា​ក្នុងការ​ផលិត​រថយន្ត​ម៉ាក GM នៅក្នុង​ប្រទេស​អូស្ត្រាលី​ជា​ក្រុមហ៊ុន​ដែល​មាន​អាយុកាល​ជិត 65 ឆ្នាំ​មក​ហើយ​នឹង​ធ្វើ​សម្រេចចិត្ត​បិទ​រោងចក្រ​ជា​ផ្លូវការ​នា​ខ្ទង់​ឆ្នាំ 2017 ហើយ​មូលហេតុ​ចម្បង​ដែល​មាន​គឺ​ដោយសារតែ​តម្លៃ​ការងារ​ខ្ពស់​ហើយ​តម្រូវការ​ក្នុងស្រុក​មាន​ទំហំ​តិចតួច​ពេក​។​

Dan Akerson ប្រធាន​ប្រតិបត្តិ​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន GM បាន​និយាយ​នៅ​ក្នុង​ការប្រកាស​មួយ​ថា​ការបញ្ឈប់​ការផលិត​រថយន្ត​ម៉ាក GM នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ធ្វើឲ្យ​មាន​ភាពប្រសើរឡើ​ង​នៃ​តម្លៃ​ដុល្លារ​អូស្ត្រាលី​ហើយ​ជាមួយ​នឹង​តម្រូវការ​នៃ​ផ្នែក​ទីផ្សារ​រថយន្ត​មាន​កម្រិត​ទាប​ផង​វា​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​តិចតួចដ​ល់​វិស័យ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​៕​

មតិយោបល់