ព័ត៌មានជាតិ

ទោះបីជា​ពិកា​លិង្គ តែ​រស់នៅ​យ៉ាង​មាន​សុខភាព​ល្អ ២៥ ឆ្នាំ​

​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ​ទី ១០ ខែ​ធ្នូ វេជ្ជបណ្ឌិត​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ដែល​រកឃើញ​ករណី​ថ្មី​ដែល​មិ​គួ​ឲ្យ​ជឿ របស់​បុរស​វ័យក្មេង​ជនជាតិ​អាមេរិក​ម្នាក់​ដែល​កើតមក​ជា​មនុស្ស​ប្រុស​ប៉ុន្តែ​គ្មាន​ប្រដាប់ភេទ​។ បុរស​ម្នាក់​នោះ​រស់នៅ​ជាមួយ​នឹង​ភាព​ពិការ​អវៈយវៈ​អស់​រយៈពេល ២៥ ឆ្នាម​កន្លងមកហើយ​។ របាយ​រាយការណ៍​ថា បុរស​វ័យក្មេង​នោះ​រស់នៅក្នុង​ទីក្រុង Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក មាន​សុខភាព​ល្អ​បរិបូណ៌ លើកលែងតែ ប្រដាប់​ភេទ​ត្រូវបាន​បាត់​។ បុរស​វ័យក្មេង​រូបនោះ​បាន​និយាយថា​ក្នុង​កំឡុងពេល​ជាង​ពីរ​ទសវត្ស​មក​ហើយ​គាត់​ត្រូវបាន​ចាត់ទុក​ថា​ជា​មនុស្ស​ចម្លែក និង​ការ​មើលងាយ ហើយ​ប្រឈមមុខ​នឹង​ការរើសអើង​ពី​អ្នក​ដទៃ​ថែម​ទៀត​។ លោក​វេជ្ជបណ្ឌិត Mark Joules បាន​និយាយថា ចាប់​តាំងពី​គាត់​កើត​បាន​រយៈពេល​បី​ខែ គាត់​បាន​រកឃើញ​លិង្គ និង​ពង​ស្វា​ល​ទារក​នោះ​មិន​មាន​ការ​វិវឌ្ឍន៍​ដូច​មនុស្ស​ដ​ដៃ​។ បើទោះបីជា​រកឃើញ​ករណី​ខុស​ប្រក្រតី ប៉ុន្តែ​វា​យឺត​ពេល​ក្នុង​ការជួយ​សង្គ្រោះ​ឲ្យ​ដូ​ចការ​អ្វី​ដែល​បាន​រំពឹងទុក​។ ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​នោះ​បានឲ្យ​ដឹង​ផងដែរ​ថា នៅពេល​ដែល​ដឹង​ពី​ដំណឹង​នេះ​ពួកគាត់​ពិបាក់ចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​ពួកគាត់​នៅតែ​មាន​អា​រម្ម​ណ៏​ថា​សំណាង​នៅពេលដែល​កូន​ទី​ពីរ​របស់​ពួក​គាត់​កើត​មក​គឺ​ធម្មតា​មាន​អវៈយវៈ​គ្រប់យ៉ាង​ពី​ធម្មជាតិ​៕​
no-penis-636

មតិយោបល់