ព័ត៌មានជាតិ

Bacelona ​ទទួល​ការ​ផ្សព្វផ្សាយ​ឡូហ្គោ Intel ក្នុង​ទីតាំង​មួយដ៏ចម្លែក​

អេស្ប៉ាញ៖ក្រុមហ៊ុន Intel ថ្មីៗនេះ​បាន​ធ្វើការ​សហការ ដោយ​បង្ហាញពី​ផលិតផល​របស់ខ្លួន នៅលើអាវយឺត​របស់ ក្លិប Bacelona ។ ជាមួយនឹងការផ្សព្វផ្សាយ​លើ​អាវយឺតរបស់ Bacelona ​នេះ ក្រុមហ៊ុន ហ៊ុន Intel ហាក់ដូចជាចម្លែកខ្លាំងណាស់ ដោយ​ដាក់ឡូហ្គោរបស់ខ្លួន​​នៅផ្នែកខាង​ក្នុងនៃជើងអាវទៅវិញ​។​

​ជាមួយនឹងការ​សហការនេះ ​និង​ជួលអាវ​ Bacelona ផ្សព្វផ្សាយ​​ផលិតផលរបស់ខ្លួន ​អ្នកលេងនៅ ទាំងអស់នៅក្លិប​មួយនេះ នឹង​សប្បាយរីករាយ បង្ហាញ​ជាមួយនឹង​​​​​ផលិ​តផលដ៏ធំមួយនេះ​នៅលើ​អាវ​ ហើយ​ត្រូវបានគេដឹងថាផលិតនេះ​ជា​ផលិតផលបច្ចេកវិទ្យា​ដ៏ធំមួយ​ ក៏​ជា​​ដៃគូដំបូង​នៃ​ក្រុម​ហ៊ុនផលិតផល ​បច្ចេកដំបូងដែលបាន​សហការ​ជាមួយនឹង Bacelona ។​
ការ​សហការ​ដ៏ចម្លែកនេះ ​សម្រាប់​ប្រិយមិត្ត​របស់ Bacelona អាចនឹង​មិនឃើញ​នៅលើទីលាន បើសិនជា​ កីឡាករ​មិន​លោត​​អាវ​ឡើង ​ដើម្បី​អបអរគ្រាប់បាល់របស់ខ្លួននោះ​។​

របាយការណ៍ចុងក្រោយមកនេះ បាន​ឲ្យដឹងថា ​នៅចុង​សប្តាហ៍នេះ ​ការប្រកួត​រវាង Bacelona និង Villarreal ឡូហ្គោ​របស់ Intel នឹង​មាន​នៅលើ​​អាវ​របស់ កីឡាករ Bacelona ​។​
មុន​នេះ​ក្លិប Getafe ​ក៏បានចុះកុងត្រា​សហការ​ ជាមួយនឹង ​​ភោជនីយដ្ឋាន Burger King លើអាវ​យឺត​របស់ខ្លួនផងដែរ​៕​
Bacelona

មតិយោបល់