ជប៉ុន៖មានករណីមួយចម្លែកទៀតហើយ ដែលបង្កឡើងដោយបុរសម្នាក់បានយកទឹកនោមរបស់ខ្លួនចាក់ចូលក្នុងកាបូបដៃរបស់ស្រីៗ។ តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា ស្ត្រីម្នាក់បានប្តឹងប៉ូលិសឲ្យចាប់ខ្លួនបុរសដែលបានធ្វើឲ្យកាបូបដៃរបស់ខ្លួន ព្រមទាំងរបស់របរដែលនៅក្នុងនោះទទួរងនូវការខូចខាត។ ក្រោយពីទទួលបណ្តឹងប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់នោះ និងបានធ្វើការសាកសួរ ក្រោយមកក៏ដឹងថាបុរសនោះមានឈ្មោះ Hiromasa Koyama អាយុ ២៦ ឆ្នាំ ធ្វើការនៅក្រុមហ៊ុន Yokohama ប្រទេសជប៉ុន។
ក្នុងអំឡុងពេលនៃការស៊ើបអង្កេតប៉ូលិសបានរកឃើញថា Koyama កាន់ដបមួយដែលមានទឹកនោមពេញគឺជាទឹកនោមរបស់គាត់ផ្ទាល់ ហើយវត្ថុរាវនោះហើយដែលគាត់បានចាក់ចូលទៅក្នុងកាបូបដៃរបស់ស្ត្រីដែលជនរងគ្រោះ។ គាត់ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងរដ្ឋធានី Kanagawa និងចោទប្រកាន់ពីបទបំផ្លាញ់ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
ប៉ូលិសបាននិយាយថា Koyama បាននោមដាក់ដបប្លាស្ទិចដែលមានចំណុះ ៣៥០ មីលីលីត្រ បន្ទាប់មកចាក់វាចូលទៅក្នុងកាបូបដៃរបស់ស្ត្រីម្នាក់ខណៈដែលកំពុងធ្វើដំណើរនៅលើរថភ្លើងមួយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់