ព័ត៌មានជាតិ

ពរ​ពោះ​ទារក ៤០ ឆ្នាំ​ដោយ​មិនដឹង​ខ្លួន​រហូត​ក្លាយទៅជា​ថ្ម​

​តាម​ប្រភព​ព័ត៌មាន yourjewishnews បានឲ្យដឹង​ថា​ស្ត្រី​ម្នាក់​មាន​វ័យ ៨២ ឆ្នាំ​ត្រូវបាន​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​កូ​ឡំប៊ី​រកឃើញថា​មាន​ទារក​នៅ​ក្នុង​ពោះ​របស់​គាត់​រយៈពេល ៤០ ឆ្នាំ​មកហើយ បន្ទាប់​ពី​ស​ញ្ញាតិ​នាំ​គាត់​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សង្ស័យ​ថា​មាន​ជម្ងឺ​ក្រពះ​។ ស្ត្រី​រូប​នោះ​រស់នៅក្នុង​រាជធានី Bogota ត្រូវបាន​គេ​រកឃើញ​ថា​មាន​ទារក​នៅ​ក្នុង​ផ្ទៃពោះ ឬ​គេ​ហៅ​ថា​ទារក​ថ្ម ប៉ុន្តែ​ទារក​នោះ​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន​។ ពីដំបូង​លោក​វេជ្ជបណ្ឌិត​យល់​ថា​គាត់​មាន​ជម្ងឺ​ក្រពះ តែ​នៅពេលដែល​ពិនិត្យ​ដោយ​កាំរស្មី X ឃើញ​ថា​នាង​មាន​ទារក​បានក្លាយ​និង​រឹង​ដូច​ដុំ​ថ្ម​ទៅហើយ​។ បើ​តាម​របាយការណ៍​វេជ្ជសាស្ត្រ​បានឲ្យដឹង​ថា​យ៉ាងតិច​មានជាង ៣០០ ករណី ដែល​ទារក​មាននៅ​សេសសល់​នៅក្នុង​រាងកាយ​របស់​ស្ត្រី តែ​ឥឡូវ​ស្ត្រី​ម្នាក់​នោះ​នឹង​ទទួល​ការ​វះកាត់​យក​ទារក​នៅ​ក្នុង​រាងកាយ​នោះ​ចេញ​។ លោក​វេជ្ជបណ្ឌិត Kemer Ramirez នៅក្នុង​រាជធានី Bogota មានប្រសាសន៍ថា គ្រូពេទ្យ​ដែល​ធ្វើការ​ព្យាបាល​ស្ត្រី​ម្នាក់​នោះ​បាន​រកឃើញ​ភាពមិនប្រក្រតី​នៅក្នុង​ពោះ​របស់គាត់ និង​សង្ស័យថា​ជា​គ្រោះ​នៅក្នុង​ថង់​ប្រមាត់ ឬ​ឆ្លង​មេរោគ​អ្វីមួយ​។ ប៉ុន្ត​ស្ត្រី​វ័យ​ចំណាស់​នោះ​មិនដឹងថា​មាន​សាកសព​ទារក​នៅ​ក្នុង​ពោះ​របស់​នាង​ឡើយ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​យក​ទាករ​ក​ថ្ម​ដែល​មាន​រូបរាង​ពេញលេញ​ចេញពី​ពោះ​របស់​គាត់​ដោយ​ជោគជ័យ​៕
fetus
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោម៖

មតិយោបល់