ព័ត៌មានជាតិ

សណ្តែកបារាំង​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ដ៏​មាន​ប្រសិទ្ធភាព​

​សណ្តែក​បារាំង អាច​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ។​នៅក្នុង​សណ្តែក​មាន​ផ្ទុក​សមាសធាតុ ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម មួយចំនួន និង​អាច​ជួយ​ការពារ​ជំងឺ​ផងដែរ​។​

​បើ​និយាយ​រឿង​ការលូតលាស់​របស់​សណ្តែក​បារាំង​នេះ​វិញ វា​លូត​លាល់​នៅ​និទាឃ​រដូវ ហើយ​រដូវរងារ ជា​រហូត​ដ៏​ល្អ​បំផុត​សម្រាប់​រុក្ខជាតិ​លូតលាស់​។ សណ្តែកបារាំង​មិន​ត្រឹមតែ តែ​ជួយ​ដល់​រាងកាយ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​បរិស្ថាន​ផងដែរ​។ ប្រភេទ​សណ្តែកបារាំង​នេះដែរ ក្រៅពី ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង វា​ក៏​បាន​បំប្លែង​ទៅជា​អា​សូត មាន​ប្រយោជន៍​បំផុត​សម្រាប់​ដី​។​

​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ បានឲ្យដឹងថា​ក្រៅ​ពី​ប្រយោជន៍​ខាងលើ សណ្តែកបារាំង​នេះ អាច​ទប់​ស្កាត ឲ្យ​អ្នក ជៀសវាង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ការព្យាបាល​សម្រាប់​ទល់​លាមក ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ ជា​ម្ហូមអាហារដ៏​ល្អឥតខ្ជោះ​ដើម្បិ​ជួយ​អ្នក​បញ្ចុះទម្ងន់ ធ្វើឲ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ ជួយ​ព្យាបាល​ជំងឺ Alzheimer ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​ថេរ​ភាព ជា​ឥទ្ធិពល​ដ៏​សំខាន់​ប្រឆាំង​នឹង​ជំងឺ​មហារីក និង សម្បូ​រវិ​តា​មីន K ។​
​ក្នុងករណី​ដែល​លោកអ្នក​អាច​ធ្វើបាន ដោយ​បរិភោគ​ជាប្រចាំ​នោះ នឹង​ធ្វើឲ្យ​លោក​អ្នក​មាន​សុខភាព​ល្អ ៕
Peas

មតិយោបល់