ព័ត៌មានជាតិ

ការ​ផលិត​ប្រេង​ឆៅ​អាមេរិក​នឹង​កើន​ដល់​កំណត់​ត្រា​ខ្ពស់​នៅ​ឆ្នាំ ​២០១៦​

អាមេរិក៖ ទីភ្នាក់​ងារ​ព័ត៌មាន​ថាម​ពល​របស់​អាមេរិក ​(EIA)​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​បាន​បង្ហាញ​របាយ​ការណ៍​ថ្មី​មួយ​ថា​ ផលិតកម្ម​ប្រេង​ឆៅ​អាមេរិក​នឹង​កើន​ឡើង​ដល់​កម្រិត​មួយ​ដែល​ជា​កំណត់​ត្រាខ្ពស់​ នា​ឆ្នាំ ​២០១៦​ ដែល​ជា​ការ​រីកមច្រើន​នៃ​ថា​មពល ​នឹង​បាន​ជួយ​ផ្លាស់​ប្ដូរសេ​ដ្ឋកិច្ច​របស់​អាមេរិក​ទៀត​ផង។​

rubbermarketnews_RMN_brent_crude_oil_050

ផលិតកម្មប្រេងឆៅក្នុងស្រុកនឹងកើនឡើងជារៀងរាល់ឆ្នាំ ដោយកើនឡើងចាប់ពី ៨០០.០០០ ធុងក្នុងមួយថ្ងៃ ទៅ ៩,៥លានធុងក្នុងថ្ងៃនាឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដំបូង​ប្រចាំ​ឆ្នាំ​ស្ដីពី​ទស្សន​វិស័យថា​មពល​សម្រាប់​ឆ្នាំ ២០១៤។​

ខណៈពេលដែលការផលិតប្រេងត្រូវបានគេព្យាករថានឹងថយចុះនៅឆ្នាំ ២០២០ ផលិត​កម្មឧស្ម័ន​ធម្មជាតិ​ នឹង​កើន​ឡើង​ជា​លំដាប់​ រហូត​ដល់ ​៥៦​ភាគរយ ចាប់​ពី​ចន្លោះ​ឆ្នាំ​ ២០១២​ ដល់ ​២០៤០។ ​នេះបើយោងតាមសេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អាមេរិក​បាន​ឲ្យដឹង។​

“បច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ផលិតកម្ម ប្រេងឆៅ និងឧស្ម័នធម្មជាតិ ត្រូវបានបន្តបង្កើនការ​ផ្គត់ផ្គង់ ​ក្នុងស្រុក​ និង​ការ​ផ្លាស់​ប្តូរ​ថា​ម​ពល​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិ​ក ក៏ដូច​ជា​ការ​ពង្រីក​ សក្តានុពល សម្រាប់ការ​នាំចេញ​ឧស្ម័ន​ធម្មជាតិ​របស់​សហរដ្ឋ​អាមេរិក”។ ​នេះជា​សំដី​របស់​លោក ​Adam Sieminski ​អ្នកគ្រប់គ្រង​ទី​ភ្នាក់ងារ​ថាម​ពល​អាមេរិក។​

លោកបានបន្តទៀតថា ជាមួយនឹងកំណើនយ៉ាងខ្លាំងក្នុងការ ផលិតប្រេង និងឧស្ម័នក្នុងស្រុក ការនាំចូលប្រេងឥន្ធនៈរាវ នឹងធ្លាក់ចុះ ដល់ទៅ ២៥ភាគរយនៃការប្រើប្រាស់សរុបរបស់សហរដ្ឋអាមេរិក នៅឆ្នាំ ២០១៦ បានធ្លាក់ចុះពី៤០ភាគរយនៅក្នុងឆ្នាំ ២០១២៕

មតិយោបល់