ព័ត៌មានជាតិ

វិធីសាស្ត្រ ៤ យ៉ាង​ក្នុងការ​បំភ្លេច​ប្រុស​ស្នេហ៍​

​វា​ជា​ការលំបាក​ណា​ស់​ឲ្យ​បំភ្លេច​បុរស​ដែល​អ្នក​ស្រឡាញ់​ក្នុងពេល​ភ្លាមៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​តែ​មានៈ​មិន​ព្រម​ទទួលស្គាល់​ការពិត នោះ​ការឈឺចាប់​នឹង​កើតមាន​ឡើង​កាន់តែ​ខ្លាំង​ធ្វេដ​ង​។ អារម្មណ៍​ឈឺចាប់​បែប​នេះ​នឹង​កើតមានឡើង​នៅពេល​ដែល​បុរស​ម្នាក់​នោះ​មិន​រវល់​អើពើ​ជាមួយ​អ្នក ហើយ​សូម្បី​តែ​មុខ​ក៏​គេ​មិន​ចង់​មើល​ផង​។ ដូច្នេះ​ហើយ​មាន​តែ​ព្រម​ទទួលយក​ការពិត និង​ព្យាយាម​បំភ្លេច​គេ​ទើប​ថ្ងៃក្រោយ​អ្នក​អាច​រស់នៅ​ដោយ​គ្មាន​វិប្បដិសារី​។ ប្រសិនបើ​អ្នក​គិតថា​ពិបាក​នឹង​បំភ្លេច​សូម​អនុវត្តតាម​វិធី​ខ្លីៗ​បួន​ចំណុច​ដែល​បង្ហាញ​ដូចខាងក្រោម​៖

១. យំ​
​អ្នក​ត្រូវ​យំ​ឲ្យអស់​ពី​ពោះព្រោះ​វា​អាច​ជួយ​រំសាយ​ការឈឺចាប់​ទាំង​ប៉ុន្មាន​ចេញមកក្រៅ អារម្មណ៍​បែប​នេះ​ប្រៀប​ដូចជា​ស្រា​ដែល​នៅក្នុង​ដប​ស្រា​អញ្ចឹង នៅពេល​ដែល​អ្នក​យក​វា​មក​ក្រឡុក​ហើយ​បើក​កំ​របឡើង តើ​នឹង​មាន​អ្វី​កើតឡើង​? វា​ច្បាស់​ជា​ផ្ទុះ​ឡើង​ជាមិនខាន ប៉ុន្តែ​ភាពស្ងប់ស្ងាត់​នឹង​ត្រឡប់​មក​វិញ​បន្ទាប់ពី​មាន​អារម្មណ៍​ពុះកញ្ជ្រោល​មួយ​ឆាវ​នេះ​ត្រូវបាន​បញ្ចប់​។ ដូច្នេះ​ហើយ​មាន​តែ​បណ្តោយឲ្យ​គេ​ទៅ​ចុះ ទោះបី​ទោះជា​អ្នក​ឃាត់​ខ្លួន​គេ​បាន​តែ​ចិត្ត​របស់​គេ​មិន​នៅ​ជាមួយ​អ្នក​ឡើយ​។​

២. ទទួលយក​ចម្លើយ​
​អ្នក​ត្រូវ​តែ​ទទួលយក​ចម្លើយ​ថា​គ្មាន​បុរស​ម្នាក់​នេះ​នៅក្នុង​បេះដូង​របស់​អ្នក​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​មិន​ត្រូវ​គិត​ថា​មកពី​ហេតុ​អ្វី​នោះឡើយ​។ ប្រសិនបើ​អ្នក​នៅ​តែ​ចង់ដឹងថា ហេតុអ្វី​បានជា​គេ​សុំ​ចែក​ផ្លូវ​គ្នា​? ហេតុអ្វី​បានជា​គេ​ធ្វើបែបនេះ​? យូរៗ​ទៅ​នឹង​ធ្វើឲ្យ​អ្នក​ក្លាយទៅជា​មនុស្សមានជ​ម្ងឺ​បាក់ទឹកចិត្ត​ជាមិនខាន​។​

៣. ផ្តើម​គិត​ពី​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​
​ដូចជា​ក្រុម​គ្រួសារ ក្មេងៗ មិត្តភក្តិ ការងារ​សាលា និង​ខ្លួនឯង​ជា​រឿង​ដែល​សំខាន់​បំផុត​។ ពេល​ដែល​អ្នក​បាត់បង់​មនុស្ស​ម្នាក់​ធ្វើឲ្យប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង តែ​អ្នក​អាច​បើក​ចិត្តឲ្យទូ​លាយ​ធ្វើ​ជា​មនុស្ស​រឹងមាំ និង​ជំរុញ​ឱ្យ​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​អ្នក​កាន់តែ​ល្អ​។ រឿង​ដែល​ទុកចិត្ត និង​ភាពជឿជាក់​អ្នក​មិន​អាច​បង្កើតឡើង​តែ​ម្នាក់ឯង​បាន​ទេ ហើយ​អ្នកនឹង​ដឹង​ថា​គ្មាន​សន្យា​ណា​ដែល​ទៀងទាត់​រហូត​នោះ​ដែរ​។

៤. ទទួលយក​អ្នកថ្មី​
​ពីដំបូង​អ្នក​ចាប់ផ្តើម​យំ ប៉ុន្តែ​បន្ទាប់​មក​អ្នក​អាច​ញញឹម​បាន​វិញ នៅពេល​ដែល​អ្នក​យល់​នូវ​រឿងរ៉ាវ​ទាំងនោះ​បាន​ច្បាស់​ហើយ​ចាប់ផ្តើម​គិត​ពី​មនុស្ស​ដែល​នៅ​ចំពោះមុខ​។ នៅក្នុង​បេះដូង​របស់​អ្នក​ប្រាកដជា​មាន​កន្លែង​ទំនេរ​សម្រាប់​ទទួល​យក​អ្នក​ថ្មី​ដោយ​គ្មាន​បញ្ហា ចំណែក​ឯ​រឿង​ពីមុន​ចាត់ទុកថា​ជា​បទពិសោធន៍​នៃ​ការសិក្សា​ដ៏​លំបាក​មួយ​ដែល​បាន​រសាត់​ទៅ​លែង​វិល​វិញ​៕​
Leave
ចុចទីនេះ​មើលទំព័រដើម​​​ដៃគូសហការរបស់ដំណឹង​

មតិយោបល់