ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសស្តីពី ការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែននៅ QR Code “ទប់ស្កាត់កូវីដ-១៩”

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែននៅ QR Code “ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប

 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន
ទូទៅ មេត្តាជ្រាបថា ៖ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង
ស្ថាប័នជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈបញ្ជាការឯកភាព
រដ្ឋបាលស្រុកជីក្រែង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រឡាញ់ មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និង
សមត្ថកិច្ចពាក់ព័ន្ធ នឹងដាក់ទីតាំងធ្វើការត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code
-ទប់ស្កាត់កូវីដ-១៩ ដោយអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២១ នេះតទៅ នៅផ្លូវជាតិលេខ៦ ចំណុចព្រំ
ប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប-ខេត្តកំពង់ធំ បាននឹងកំពុងតែដំណើរការអនុវត្តត្រួតពិនិត្យនាពេល
បច្ចុប្បន្ន ហើយចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ នឹងបន្តដំណើរការត្រួតពិនិត្យសុខភាពបឋម
ស្រង់ព័ត៌មាន និងស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់
ខេត្តសៀមរាប-ខេត្តបន្ទាយមានជ័យ។ ក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
(Covid-19) ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ
ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តា
ចូលរួមផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានជូនដល់ក្រុមការងារនៅទីតាំងទាំងពីរខាងលើនេះ។
អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន។

 

មតិយោបល់