ព័ត៌មានជាតិ

ទាហាន​ណា​តូ 6 នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អាហ្គានីស្ថាន​

​ទីក្រុង​កា​ប៊ុល ៖​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ​ចុះ​ផ្សាយ​ថ្ងៃ​ទី ១៧ ខែ ធ្នូ​ម្សិលមិញ​បានឲ្យដឹងថា​ទាហានណាតូ​យ៉ាងហោចណាស់ 6 ណាស់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​អាហ្គានីស្ថាន​។​

​ទាហាន 6 នាក់​ដែល​បាន​ស្លាប់​នៅ​ក្នង​ហេតុការណ៍​នេះ​សុទ្ធ​តែ​សមាជិក​នៅ​ក្រុម​កម្លាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ International Security Assistance Forice (ISAF) របស់​ណា​តូ​។​នៅពេល​ដែល​ការស៊ើបអង្កេត​នៅ​បន្ត​នៅឡើយ​នោះ​មាន​របាយការណ៍​បញ្ជាក់​ថា​មិន​មាន​វត្តមាន​ក្រុម​សត្រូវ​ដែល​នៅ​ក្បែរ​តំបន់​កើតហេតុ​នៅពេល​នោះ​ឡើយ​។​
Nato
​បើ​ទោះបីជា​យ៉ាងណាក្តី​ក្រុម​ឧទ្ទាម​តា​លីបង់​ដែល​ក្រុម​ដែល​ធ្លាប់​មាន​ការវាយប្រហារ​ជាមួយគ្នា​នឹង​ទាហាន​រដ្ឋាភិបាល​អាហ្គានីស្ថាន​និង​ជាមួយ ISAF ផង​នោះ​បាន​ចេញមុខ​មក​ទទួល​ខុស​ត្រូវ​លើ​ហេតុការណ៍​លើក​នេះ​ដោយ​លើកឡើង​ថា​សមាជិក​នៃ​ក្រុម​របស់​ខ្លួន​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទម្លាក់​យន្តហោះ​មួយ​នេះ​។​

​ទាហាន 6 នាក់​ដែល​បាន​ស្លាប់​លើក​នេះ​បាន​ធ្វើឲ្យ​ចំនួន​ទាហាន​និង​កងកម្លាំង​ចម្រុះ​អន្តរជាតិ​នានា​បាន​កើនឡើង​ដល់ 155 នាក់​ហើយ​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​បេសកកម្ម​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​៕​

មតិយោបល់