ហ្វីលីពីន៖ ការលក់រថយន្តនៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៤ នឹងកើនឡើង ១០ភាគរយដោយមានរថយន្ត ២៣១.០០០គ្រឿង នឹងត្រូវលក់ទៅឲ្យអតិថិជននៅក្នុងស្រុក ទៅតាមតម្រូវការ។ នេះបើយោងតាមការឲ្យដឹងពីសំណាក់គណៈកម្មាធិការរថយន្តរបស់ហ្វីលីពីន ដោយដឹងនៅថ្ងៃអង្គារម្សិលមិញ។

ប្រភពខាងលើបានបញ្ជាក់ថា ការលក់រថយន្តនឹងកើនឡើងខ្ពស់នៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសហ្វីលីពីនដោះលែង និងយកចិត្តទុកដាក់ទៅលើរោងចក្រផលិតរថយន្តក្នុងស្រុក ព្រោះថាពួកគេគឺជាកត្ដាដែលជំរុញឲ្យការលក់នៅក្នុងស្រុកកើនឡើង។
នៅក្នុងឆ្នាំ ២០១៣ ការលក់រថយន្តនៅក្នុងស្រុកត្រូវបានគេរំពឹងថានឹងលក់បានទៅតាមគោលការកំណត់ ២១០.០០០គ្រឿង៕
មតិយោបល់