អតិផរណាប្រចាំឆ្នាំនៅក្នុងតំបន់អឺរ៉ុប ដែលមានបណ្ដាប្រទេសចំនួន ១៧ បានកើនឡើង ០,៩ភាគរយនៅក្នុងខែវិច្ឆិកា ដោយបានកើនឡើងពី ០,៧ភាគរយ កាលពីខែតុលា។ នេះបើយោងតាមរបាយការណ៍របស់សហភាពអឺរ៉ុបបង្ហាញឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញ។

នៅក្នុងខែវិច្ឆិកា អតិផរណាប្រចាំឆ្នាំនៅក្នុងតំបន់អឺរ៉ុប បានកើនឡើងដល់ ១ភាគរយ ដោយកើនពី ០,៩ភាគរយកាលពីខែតុលា។ អត្រាប្រចាំឆ្នាំទាបបំផុតដែលត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសក្រិកមាន ២,៩ភាគរយ និងខ្ពស់បំផុត ២,១ភាគរយនៅក្នុងប្រទេសអេស្តូនី។
ផលប៉ះពាល់ដ៏ធំបំផុតនៃអតិផរណាតំបន់អឺរ៉ុបប្រចាំឆ្នាំ មានអគ្គិសនី ថ្នាំជក់ ខណៈពេលដេលប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូនទូរគមនាគមន៍ និងកំដៅមានផលប៉ះពាល់ធ្លាក់ចុះធំជាងគេនៅអេស្ដូនី៕
មតិយោបល់